កីឡា
ផាត សូដា៖ ចំណាយលើក្លឹបច្រើនក្នុងមួយខែៗ ប៉ុន្តែខ្ញុំមិនទម្លាប់រអ៊ូ ឬសុំជំនួយពីគេនោះទេ
អតីតអ្នកប្រដាល់គុនខ្មែរ និងជាគ្រូបង្វឹកប្រចាំក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ លោក ផាត សូដា ថាសព្វថ្ងៃនេះក្លឹបប្រដាល់របស់លោកចំណាយច្រើន ប៉ុន្តែលោកមិនទម្លាប់រអ៊ូ ឬសុំជំនួយពីគេនោះទេ។

លោក ផាត សូដា
លោក ផាត សូដា បានឲ្យដឹងថា ការចំណាយមួយៗខែអស់ច្រើនពិសេសលើការហូបចុករបស់សិស្សៗប្រហែល ៥០នាក់នៅក្នុងក្លឹបរបស់លោក។ ថវិកាដែលបានពីការប្រកួតរបស់សិស្សផង និងប្រមែប្រមូលបានពីនេះពីនោះខ្លះទៀតក៏គ្រប់គ្រាន់ផងដែរលើការចំណាយប្រចាំខែ។

រូបភាពផេកលោក ផាត សូដា
«ឆ្លើយតបនិងសំនួរអម្រែកច្រើនបែបនេះមានបានសុំជំនួយពីខាងណាទេដើម្បីផ្គត់ផ្គង់ក្លឹបទេ?» គ្រូរបស់ រិទ្ធី គីងកុង រូបនេះថា បើមានគេជួយក៏ជួយទៅ ប៉ុន្តែលោកមិនទម្លាប់រអ៊ូឲ្យគេដឹង ឬសុំជំនួយផ្សេងៗនោះឡើយ។ មានប៉ុណ្ណាធ្វើប៉ុណ្ណឹងទៅ ឬតស៊ូបានត្រឹមណាធ្វើត្រឹមហ្នឹងទៅ ព្រោះជាក្ដីស្រឡាញ់របស់ខ្លួនទៅហើយ។ លោក ផាត សូដា បន្ថែមទៀតថា ធ្វើម៉េចផ្លូវនេះខ្លួនឯងជាអ្នកជ្រើសរើសទៅហើយមានតែតស៊ូតាមដំណើរ។

រូបភាពផេកលោក ផាត សូដា
បញ្ជាក់ដែរថា លោក ផាត សូដា ជាអតីតអ្នកប្រដាល់គុនខ្មែរ និងមានកេរ្តិ៍ឈ្មោះគួរសមផងដែរលើវិស័យកីឡាមួយនេះ។ បច្ចុប្បន្នលោកបានបង្កើតក្លឹបប្រដាល់មួយឈ្មោះ គុនខ្មែរស៊ុបពើហ្វែ ដែលមានទីតាំងនៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។ លោកនេះហើយជាគ្រូបង្វឹករបស់ សូដា សូសែន សូដា នឹមណូ រិទ្ធី បូរិន រិទ្ធី គីងកុង និងកីឡាករថ្នាលល្បីឈ្មោះជាច្រើនទៀតសរុបសិស្សទាំងអស់មានប្រហែលខ្ទង់ ៥០នាក់៕
អត្ថបទដោយ៖ នូន ស៊ីណា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


