KPT+
អាជីវកម្មអាចខាតលុយចោលទទេ ប្រសិនមិនបានគិតពីចំណុច៤ នេះ
វត្តមានកូវីដ-១៩ បានធ្វើឲ្យការប្រកបជំនួញទូទាំងពិភពលោក រងផលប៉ះពាល់ខ្លាំង មិនថាប្រទេសខ្លះមានបម្រាមគោចរឬអត់ ក៏មនុស្សភាគច្រើនមិនចង់ចេញពីផ្ទះនៅឡើយ ហើយនេះជាហេតុផលធ្វើឲ្យអ្នករកស៊ីធុនតូច និងមធ្យម ចាប់ផ្ដើមបាត់បង់ចំណូល រហូតឈានដល់ការបិទទ្វារ ។
យ៉ាងណាក៏ដោយ មានអ្នកខ្លះនៅតែអាចរកស៊ីបានធម្មតា ហើយរកចំណូលច្រើនជាងមុនទៀត ដោយសារពួកគេ បានត្រៀមជើងព្រួល ៤ ចំណុចខាងក្រោមនេះ៖
១. Mobile Banking

ជាធម្មតាអ្នកប្រកបអាជីវកម្មធនតូច និងមធ្យម មិនសូវចាប់អារម្មណ៍នឹងការបង់ប្រាក់តាម Moblie Banking នោះទេ ដោយហេតុផលថា ខ្លួនបើកលក់ត្រឹមតូចតាច លុយចូលតិចតួច ចាំបាច់មានការផ្ទេរប្រាក់ចូលកុងធនាគារធ្វើស្អី! តែក្រោយពេលកូវីដមកដល់ គ្រប់គ្នាចាប់ផ្ដើមអនុវត្តន៍ Social Distancing ទើបដឹងថា ការវេលុយតាម Mobile Banking មានប្រយោជន៍ខ្លាំង។
២. Digital Menu
ហាងទូទាំងពិភពលោកតែងមានសៀវភៅម៉ឺនុយមុខម្ហូប តែក្រោយពេលកូវីដ-១៩ មកដល់ ការប៉ះពាល់របស់នេះ ត្រូវបានគេគ្រប់គ្នាខ្លាចនឹងប៉ះ ហើយអ្នករត់តុវិញ ក៏ត្រូវនៅឆ្ងាយពីភ្ញៀវដែរ។ ធ្វើដូចម្ដេចទើបអាចដោះស្រាយបញ្ហានេះបានស្រួល?
ដើម្បីឲ្យភ្ញៀវគ្រប់គ្នាអាចកម្ម៉ង់បានស្រួល គេបានជំនួសការចាប់កាន់សៀវភៅម៉ឺនុយ ទៅជាការមើលម៉ឺនុយអេឡិចត្រូនិចវិញដោយគ្រាន់តែ Scan QR កូដម៉ាខ្វាច់ ម៉ឺនុយលោតចូលទូរសព្ទភ្លាមៗ!
៣. Digital Marketing

សម័យនេះហាងតូចធំយ៉ាងណាក៏ដោយក៏មាន Social Media សម្រាប់ផ្សព្វផ្សាយដែរ តែអាចនឹងមានមិនច្រើនទេ ដែលអ្នករកស៊ីតូចៗមួយចំនួន ចេះ Boost Page និង Boost Post តាមតម្រូវការរបស់ខ្លួន។ អ្វីៗចាប់ផ្ដើមពីការស្រាវជ្រាវ និងអានតាមអ៉ីនធឺណិត ដើម្បីរកគន្លឹះដោះស្រាយ។ ដំណោះស្រាយចាំបាច់នេះ អាចបង្រៀនអ្នក និងធ្វើឲ្យការរកស៊ីអ្នកកាន់តែល្អជាងមុន លើផ្នែក Digital Marketing។ ដូច្នេះកុំកំណត់ខ្លួនឯង នឹងការទទួលយកអ្វីដែលថ្មីៗ។
៤. សេវាកម្មកម្ម៉ង់អនឡាញ និងការដឹកជញ្ជូន
ពេលលក់ដាច់ ស្ថានភាពធម្មតា អ្នកប្រហែលជាគ្មានពេលគិតនឹងរឿងដឹកជញ្ជូននោះទេ តែក្រោយពេលពិភពលោកជួបបញ្ហាការឆ្លងមេរោគ កូវីដ-១៩ នេះ ហាងតូចធំលើពិភពលោក បានផ្ដោតសំខាន់ខ្លាំងមែនទែន នឹងការកម្ម៉ង់អនឡាញ។ អាចទៅរួចទេ បើអ្នកគ្មាន System ដើម្បីឲ្យអតិថិជនអ្នកកម្ម៉ង់បាន? ចម្លើយគឺអាចទៅរួច ព្រោះអ្នកអាចប្រើហ្វេសបុក , Instagram និងទូសព្ទ ប៉ុន្តែអ្នកត្រូវគិតដល់ពីការដឹកជញ្ជូនដល់ផ្ទះ ស្របពេលជាមួយគ្នានេះ៕
ប្រែសម្រួល៖តុងឡុង
ចុចអាន៖ចង់ឲ្យអតិថិជនស្គាល់ពីម៉ាកយីហោ នាមប័ណ្ណគឺជាយុទ្ធសាស្ត្រដែលមិនគួររំលង
ចុចអាន៖ពេលជីវិតក្លាយជាអ្នកមាន ការប្រែប្រួលទាំង ៦ នេះនឹងកើតឡើង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ