Connect with us

KPT+

ពេល​ជីវិត​ក្លាយ​ជា​អ្នកមាន ការ​ប្រែប្រួល​ទាំង ៦ នេះ​នឹង​កើតឡើង

បានផុស

នៅ

ការពិតដែលថា ពេលក្រនិងពេលមានទ្រព្យ ទម្លាប់នៃការរស់នៅរបស់មនុស្សនឹងមានការប្រែប្រួលមិនដូចគ្នាឡើយ។ទម្លាប់ដែលមនុស្សជោគជ័យភាគច្រើនផ្លាស់ប្ដូរពេលពួកគេក្លាយជាអ្នកមាន៖

១. គោលដៅក្នុងជីវិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលចេញរកស៊ីដំបូងម្ចាស់អាជីវកម្មរមែងគិតថា ភាពជោគជ័យជាការរកលុយបានច្រើនប៉ុណ្ណោះ។ ប៉ុន្តែពេលរកបានប្រាក់ច្រើនហើយ ពួកគេគិតថា វាជារឿងសាមញ្ញ ហើយអ្វីដែលជាជោគជ័យក្នុងជីវិត គឺអាចមានគ្រួសារដ៏ល្អមួយ និងការអាចជួយដល់សង្គមវិញបានខ្លះ។

. បង់ពន្ធកាន់តែច្រើន

ជាទូទៅកាលណារកចំណូលបានច្រើន សហគ្រិននឹងបង់ពន្ធកាន់តែច្រើនដែរ។ ពីមុនមកម្ចាស់អាជីវកម្មប្រហែលមិនសូវខ្វល់ពីរឿងពន្ធទេ ហើយក៏ប្រហែលបន់ឲ្យរដ្ឋយកពន្ធឲ្យច្រើនពីអ្នកមានដើម្បីមកជួយអ្នកក្រផងមិនដឹង។​ ប៉ុន្តែពេលមានចំណូលច្រើនពួកគេនឹងព្យាយាមរកវិធីកាត់បន្ថយពន្ធដែលមិនចាំបាច់ ព្រោះថាបើរកលុយបានច្រើន ហើយបែរជាត្រូវរដ្ឋដកយកអស់ច្រើនដែរ ពួកគេនឹងមិនសូវមានទឹកចិត្តរកលុយបន្ថែមទៀតទេ។

. ការរស់នៅ

ជាការពិតណាស់ថា ពេលមានលុយច្រើន ម្ចាស់ជំនួញនឹងទិញផ្ទះធំល្មមមួយដែលអាចផ្ដល់ផាសុកភាពដល់ការរស់នៅរបស់ក្រុមគ្រួសារ រីឯឡានក៏នឹងត្រូវប្ដូរទៅជិះឡានទំនើបៗចេញថ្មីជាដើម។ ក្រៅពីនេះ ការបរិភោគក៏មានការផ្លាស់ប្ដូរដែរ ដោយពួកគេអាចនឹងបរិភោគអាហារសរីរាង្គដើម្បីសុខភាព ឬចូលហាងធំៗញឹកជាងមុន។ ក្រៅពីនេះពួកគេ នឹងដើរលេងញឹកញាប់ជាងមុនទៅកាន់ប្រទេសជាច្រើនមិនថាឆ្ងាយឬជិតឡើយ ដោយពីមុនមក អាចដើរលេងតែក្នុងស្រុកឬនៅជិតប៉ុណ្ណោះៗ។

៤. ពេលវេលាមានតម្លៃជាងមុន

ពេលវេលាសំខាន់សម្រាប់អ្នកមានទ្រព្យ ព្រោះមួយម៉ោងៗពួកគេអាចរកបានចំណូលជាច្រើន ដែលខុសពីមុនពួកគេអាចអង្គុយជជែកគ្នាលេងឬផឹកកាហ្វេ ចុចទូរសព្ទពីព្រឹកដល់ល្ងាច។ បន្ថែមពីនេះ ពួកអ្នកមានទម្លាប់ក្រោកពីព្រឹកដើម្បីហាត់ប្រាណ និងរៀបចំខ្លួនដើម្បីធ្វើការសំខាន់ៗឲ្យបានមុនគេ។ សម្រាប់មនុស្សជោគជ័យទាំងឡាយពេលវេលាបន្ដិចបន្ដួចក៏ដោយ ក៏ពួកគេមិនបណ្ដោយឲ្យកន្លងទៅទទេៗឡើយ ពួកគេតែងតែយកវាមកធ្វើរឿងមានប្រយោជន៍បានជាច្រើន។

. មិត្តភក្កិ

ពេលខ្លួនមានលុយច្រើន ការរាប់អានមិត្តភក្តិចាស់ៗនឹងត្រូវផ្លាស់ប្ដូរបន្ដិចម្ដងៗដោយមិដឹងខ្លួន។ ជួនកាលការផ្លាស់ប្ដូរនេះ មិនមែនដោយសារពួកអ្នកមានវាយឫកអីទេ តែពេលដែលការរកស៊ីកាន់តែជោគជ័យ នោះការគិតក៏ដូចការរស់នៅប្រចាំថ្ងៃខុសគ្នាពីមិត្តភក្តិទាំងនោះ។ អ្នកមានសម្បត្តិស្ដុកស្ដម្ភនឹងមិនមានពេលចេញទៅដើរលេងជាមួយមិត្តភក្តិច្រើនដូចមុនព្រោះរវល់រកស៊ី ហើយពួកគេនឹងមានទំនាក់ទំនងជិតដិតនឹងអ្នករកស៊ីដូចគ្នាវិញម្ដង។

. ចង់បន្សល់ទុកនូវកេរ្តិ៍ឈ្មោះ

ពេលក្លាយជាអ្នកមានទ្រពបរិបូរណ៍ រីឯអាយុក៏កាន់តែច្រើន ពួកគេលែងគិតពីការចង់បានលុយបន្ថែមទៀត ព្រោះពួកគេចង់ធ្វើបុណ្យឲ្យបានច្រើន និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនតាមរយៈការចូលរួមការងារសង្គមឬការបរិច្ចាគផ្សេងៗដែលផ្ដល់ផលប្រយោជន៍ដល់អ្នកដែលជួបទុក្ខលំបាក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ហេតុអ្វី​យើង​តែង​មាន​អារម្មណ៍​ដក់​ជាប់​​ ទៅ​លើ​រឿង​អ្វី​មួយ​បាន​យូរ​ជាង​គេ?

ចុចអា​ន៖ទទួលទានអាហារថ្ងៃត្រង់កំលុងរោគរាតត្បាតឱ្យមានសុវត្ថិភាព ត្រូវចេះក្បាច់នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម