ព័ត៌មានជាតិ
ក្រៅពីអាជីពប្រដាល់ ឡុង សុវណ្ណឌឿន ប្រកបរបរលក់គោដុតនៅជ្រៃធំខេត្តកណ្ដាល
កីឡាករចាស់វស្សា ឡុង សុវណ្ណឌឿន ក្រៅតែពីអាជីពប្រដាល់ អ្នកដឹកនាំកីឡាករ (ប្រម៉ូតទ័រ) ចេញក្រៅប្រទេសគឺរូបគេកំពុងប្រកបរបរលក់គោដុត ពពែដុត និងម្ហូបអាហារជាច្រើនទៀតផងដែរដើម្បីបង្កើនចំណូលបន្ថែមដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។

កីឡាករ ឡុង សុវណ្ណឌឿន
កីឡាករ ឡុង សុវណ្ណឌឿន បានឲ្យដឹងកាលពីកន្លងទៅថាក្រៅតែអាជីពប្រដាល់ឡើងប្រកួតយូរៗម្ដងហើយនោះខ្លួនក៏ជាអ្នកដឹកនាំកីឡាករចេញទៅប្រកួតនៅក្រៅស្រុកខ្លះៗដែរ។ បន្ថែមពីលើអាជីពប្រដាល់នេះរូបគេមានរបរមួយទៀតគឺបើកហាងម្ហូបអាហារផងដែរនៅឯជ្រៃធំ ក្រុងសំពៅពូន ខេត្តកណ្ដាល ជាប់ព្រំដែនខ្មែរ-វៀតណាម។
សុវណ្ណឌឿន សូមឲ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រប្រដាល់ទាំងអស់ដែលធ្វើដំណើរកាត់ហាងនៅឯជ្រៃធំនេះកុំភ្លេចចូលជួយគាំទ្រផង។ ហាងរបស់ខ្លួននេះមានជាអាហារពេលព្រឹក ពេលថ្ងៃត្រង់ ពេលល្ងាច ពិសេសមានគោដុត ពពែដុតជាដើមសម្រាប់ទទួលភ្ញៀវដែលចង់មកសាករសជាតិ។

កីឡាករ ឡុង សុវណ្ណឌឿន
បញ្ជាក់ដែរថា ឡុង សុវណ្ណឌឿន ជាកីឡាករចាស់វស្សាមួយរូបក្នុងវិស័យប្រដាល់គុនខ្មែរ។ សុវណ្ឌឌឿន ជាចំណោមកីឡាករល្បីឈ្មោះ និងធ្លាប់ប៉ះលំដាប់ៗស្រុកខ្មែរពីដូចជា កែវ រំចង់ ពីមុនមក។ បច្ចុប្បន្ននេះគេឃើញយូរៗម្ដងអ្នកប្រដាល់រូបនេះឡើងសង្វៀន និងពេលខ្លះឃើញដឹកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេស។ ហាងរបស់ សុវណ្ណឌឿន នៅឯជ្រៃធំនេះមានចម្ងាយប្រហែល ៥០០ម៉ែត្រពីព្រំដែនខ្មែរ-វៀតណាម ប៉ុណ្ណោះ៕

ហាងរបស់ ឡុង សុវណ្ណឌឿន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


