Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះណែនាំធ្វើកិច្ចសន្យាដល់អាជីវកររំលោភផ្លូវជាតិលេខ ៤

បានផុស

នៅ

នៅ​ថ្ងៃ​ទី​ ៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ប៉ាង លីដា អភិបាល​រង បាន​សហការ​ជាមួយ​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​ ៣ ចុះ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ដល់​អាជីវករ​ដែល​ដាក់​តាំង​សម្ភារៈ​លក់ដូរ​រំលោភ​មក​លើ​ផ្លូវ​សាធារណៈ នៅ​ផ្លូវជាតិ​លេខ ​៤ ក្នុង​ភូមិ​ថ្នល់​បំបែក ថែមទាំង​កាត់​ស្លាក​យីហោ​ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ សុជាតិ ចៅ​សង្កាត់​រង​ទី ​១ នៃ​សង្កាត់​ចោមចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា ដោយ​ឃើញ​ថា​អាជីវករ​មួយចំនួន​បានដាក់​តាំង​សម្ភារៈ​រំលោភ​មក​លើ​ផ្លូវជាតិ​លេខ​ ៤​ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ និង​មានការ​ចង្អុលបង្ហាញ​ពី​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល ​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ប៉ាង លីដា បាន​ចុះ​ណែនាំ ​និង​កាត់​ស្លាក​យីហោ​ដែល​​អាជីវករ​ដាំ​បង្គោល​រំលោភ​មក​លើ​ផ្លូវ។

លោក សុទ្ធ សុជាតិ បាន​បន្តថា ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ណែនាំ​​នេះ ឃើញ​ថា​មាន​អាជីវករ​ដាក់​តាំង​សម្ភារៈ​រំលោភ​មក​លើ​ផ្លូវ​ចំនួន ​៤ ​ទីតាំង អាជ្ញាធរ​ ក៏បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​ពួកគាត់​រំកិល​ចូល​រក្សា​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ដើរ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម