Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៧ក្រុងសិរីសោភ័ណនឹងរៀបចំកែលម្អសោភ័ណ្ឌភាពក្រុង ឱ្យកាន់តែមានភាពស្រស់ស្អាត

បានផុស

នៅ

បន្ទាយមានជ័យ​ ៖​ រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកអ៊ុំ​ រាត្រី​ អភិបាល​នៅថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ​២០២៦​ ប្រជុំ​ ត្រៀមរៀបចំគម្រោងកែលម្អក្នុងក្រុងសិរីសោភ័ណឱ្យមានសោភ័ណ្ឌភាពស្រស់ស្អាត និងមានភាពបៃតង នាឆ្នាំ២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ ក៏មានការចូលរួមពីមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ រដ្ឋបាលក្រុងសិរីសោភ័ណ​ មន្ត្រីជំនាញខេត្ត​ និងក្រុង​ ចៅសង្កាត់ចំនួន៤​ ក្នុងក្រុងសិរីសោភ័ណ​។

ដើម្បីឱ្យគម្រោងសម្រេចបានជោគជ័យ​ ដោយអនុវត្តនៅឆ្នាំ២០២៧ខាងមុខលោក អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងសិរីសោភ័ណ​ ក៏ដូចជាសង្កាត់ពាក់ព័ន្ធទាំង៤នៅក្នុងក្រុង​ ត្រូវរៀបចំក្រុមការងារធ្វើការសិក្សាវាយតម្លៃទៅលើគម្រោងឱ្យបានល្អិតល្អន សិក្សាពីផលប៉ះពាល់នៃការអភិវឌ្ឍគម្រោង​ ក្នុងការសម្របសម្រួលដោះស្រាយ​ សុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គហនាដើម្បីកែលម្អសោភ័ណ្ឌភាពក្រុងកាន់តែមានភាពស្រស់ស្អាតនិងមានភាពបៃតង។ 

ចំពោះគម្រោងកែលម្អក្រុង​ គ្រោងនឹងចាប់ផ្តេីមអនុវត្តន៍​ នៅឆ្នាំ​២០២៧​ខាងមុខ​ ប្រវែងផ្លូវមានការរៀបចំក្រាលការ៉ូឡាធ្វើផ្លូវដើរ​ ចំនួន៦ខ្សែ​ រួមមាន​ ៖​ ១-ប្រវែងផ្លូវពីភ្លើងស្តុបសួនម្ទេសក្រហម ដល់ ផ្លូវកែងជាប់សាលាក្រុង ២៣៥៣ម៉ែត្រ​,​ ២-ប្រវែងផ្លូវកែងជាប់សាលាក្រុង ដល់ផ្លូវបេតុងជាប់របងសាលារៀនពង្រ ១៣៥៦ម៉ែត្រ​,​ ៣-ប្រវែងផ្លូវពីស្ពានទី២​ (ផ្លូវជាតិលេខ៦)​ ដល់ស្ពានទឹកថ្លា ៨២៥០ម៉ែត្រ​,​ ៤-ប្រវែងផ្លូវពីរង្វង់មូលដៃ៣២(ផ្លូវជាតិលេខ៥) ដល់រង្វង់មូលស្រីគ្រប់ល័ក្ខ ៧៨៨ម៉ែត្រ​,​ ៥-ប្រវែងផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៥) ដល់ផ្លូវរទេះភ្លើង ៦២៤ម៉ែត្រ​,​ ៦-ប្រវែងផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៦)​ ដល់ផ្លូវខាងមុខសណ្ឋាគារណាសារ ៩៤១ម៉ែត្រ៕

ដោយ ៖ អេម ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម