សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យឆែកឆេរ ៥ ទីតាំង នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស ៣៣ នាក់ និងសម្ភារល្មើសមួយចំនួន
ក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ កម្លាំងគណៈបញ្ជាការឯកភាពខេត្តប បានបន្តចុះត្រួតពិនិត្យ ឆែកឆេរជាក់ស្ដែង ចំនួន៥ទីតាំង ស្ថិតនៅក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ៣៣នាក់ និងរកឃើញបន្ទប់ក្រោមដីចំនួន១ មានផ្ទុកសម្ភារៈសង្ស័យ ដែលជាសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ប្រតិបត្តិការនេះធើ្វឡើងក្រោមការដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ដឹកនាំកម្លាំងគណៈបញ្ជារការឯកភាព ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះត្រួតពិនិត្យនិងឆែកឆេរជាក់ស្ដែង ចំនួន៥ទីតាំង ដែលមានការសង្ស័យលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានត្រួតពិនិត្យរដ្ឋបាល៣ទីតាំង រកឃើញជនបរទេសចំនួន ៣៣នាក់ ស្រី២នាក់ (ចិន២៩នាក់ ស្រី១នាក់ និងថៃ៤នាក់ ស្រី១នាក់) ក្នុងនោះរកឃើញជនជាតិចិន១៧នាក់ប្រុស ស្នាក់នៅខុសច្បាប់ បញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីបន្ដនីតិវិធីបណ្ដេញចេញ។

ក្រោយប្រតិបត្តិការបង្ក្រាបទីតាំងចំនួន២កន្លែង កម្លាំងអាជ្ញាធរបានបិទជាបណ្ដោះអាសន្ន។ ក្នុងផ្ទះវីឡាមួយកន្លែងជាទីតាំងទី១ មានកម្ពស់៣ជាន់ ១៩បន្ទប់ និងរកឃើញបន្ទប់ក្រោមដីចំនួន១ មានផ្ទុកសម្ភារៈសង្ស័យ ដែលជាសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទីតាំងពុំមានជនបរទេសស្នាក់នៅ, ទីតាំងទី២ ជាប្រភេទអគារកម្ពស់៦ជាន់ ១៦បន្ទប់ ២ហល រកឃើញសម្ភារៈសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទីតាំងពុំមានជនបរទេសស្នាក់នៅ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


