Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការក្រោមក្រសួងមហាផ្ទៃ ជាង៨០ភាគរយ ចាក់វ៉ាក់សាំងរួច

បានផុស

នៅ

គិតមកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាមអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តចំនួន៥២,១០៥រូបហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ របស់ផេកហ្វេសបុកផ្លូវរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់អគ្គលេខាធិការក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបានចាក់វ៉ាក់សាំងរួចរាល់នេះ ស្មើនឹង៨៣ភាគរយនៃចំនួនសរុប។ ដូច្នេះផ្អែកតាមតួលេខសរុប នៅសល់ថ្នាក់ដឹកនាំ និងមន្ត្រីនានាចំនួន១០,៤៧៨រូបទៀត ស្មើនឹង១៧ភាគរយដែលនៅមិនទាន់បានចាក់វ៉ាក់សាំង។

បច្ចុប្បន្នមន្ទីរពេទ្យ១៦ឧសភា បានកំពុងបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងវ៉ាក់សាំងដូសទី១ និងដូសទី២។ ការចាក់វ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុតក្នុងការឈានទៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទាំងនៅកម្ពុជា និងជុំវិញពិភពលោក ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម