Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ចង់ឱ្យ​សិស្សចាប់ពីថ្នាក់ទី១០ទៅ យកជំនាញគណនេយ្យ​ខណៈ​កម្ពុជាកំពុងមានតម្រូវការច្រេីន

បានផុស

នៅ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ុង បូរាតរដ្ឋលេខាធិការ​និង​ជា​នាយក​ខុទ្ធកាល័យ​ក្រសួងអប់រំយុជននិងកីឡា បានថ្លែងក្នុងពិធី ចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍការ​អប់រំ​បច្ចេកទេសវិជ្ជាជីវៈ​លើ​ជំនាញ​គណនេយ្យរវាងក្រសួងអប់រំនិងកីឡា និង​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រអេស៊ីលីដា ថា ការ​រើសរើស​ភាព​ជា​ដៃគូ​ជា​មួយនឹង​សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា តាមឧបនាយករដ្ឋមន្ត្រីលោកថា គឺជាការជ្រើសរើសត្រឹមត្រូវ ហើយ​សាកលវិទ្យាល័យអេស៊ីលីដា ជាសាកលវិទ្យាល័យឯកទេសនៅជំនាញហិរញ្ញវត្ថុគណនេយ្យ និងទីផ្សារជាដើម ហើយ​លោក​និង​ជឿជាក់​ថា កម្មវិធី​បណ្តុះបណ្តាល​ថ្មី​បើក​កម្មវិធីមិនទាន់ជាផ្លូវការរឺក៏មិនទាន់គ្រប់ជ្រុងជ្រោយ ក៏ប៉ុន្តែផ្អែកទៅលើបទពិសោធ ទៅលើសាកលវិទ្យាល័យនិងបទពិសោធលោក លោកស្រីជាសាស្ត្រាចារ្យ លោកជឿជាក់ថា ការផ្តល់ជំនាញ់ដល់សិស្សនៅថ្នាក់ទី១០នេះ និងនាំមកនូវទ្រឹះស្តីក៏ដូចជារូបភាពទូទៅនិងភាពជាក់ស្តែងដែលទាក់ទងទៅនិងការងារគណនេយ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែជំនាញមួយនេះទើបតែចាប់ផ្តើមជាមួយសិស្សថ្នាក់ទី១០ ដូច្នេះមិនមែនមានន័យថា រៀនចប់ត្រឹមរយះពេល១ឆ្នាំ យើងនិងចាប់ផ្តើមការងារគណនេយ្យនោះទេ ក៏ប៉ុន្តែក្នុងការរៀបចំខ្លឹមសារនោះធ្វើយ៉ាងណា ឲ្យប្អូនៗថ្នាក់ទី១០បានទទួលនៅសញ្ញាដំបូង មូលដ្ឋានគ្រឹះ ពាក់ព័ន្ទទៅនឹងគណនេយ្យដែលមានវិទ្យាលំអិតមួយចំនួន។

ដោយមានការចាប់ផ្តើមនេះផងដែរ តាំងនាមជាក្រសួងអប់រំ​ ក៏សូមថ្លែងអំណរគុណដល់ការវិនិយោគបន្ថែម ក៏ដូចជាការចូលរួមជាកម្លាំងការចិត្ត ជាពិសេសការចំណាយធនធានផ្ទាល់របស់សាកលវិទ្យាល័យ ក្នុងការដំណើរការនិងមានបំពាក់នៅនឹងបន្ទប់អនឡាញជាដើម នេះជាការចែករំលែកជាមួយក្រសួងអប់រំ​ ជាពិសេសផលនៃការចូលរួមបដិភាគនេះបានមកដល់សិស្សថ្នាក់ទី១០របស់យើង ដែលជាក្តីសង្ឃឹមមួយ នៅថ្ងៃអនាគតសិស្សរបស់យើងមិនត្រឹមតែរៀនចំណេះដឹងទូទៅនោះទេគឺផ្សារភ្ជាប់ទៅនិងជំនាញស្របទៅតាមគំនិតផ្តូចផ្តើមនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត ។

លោក​បានថ្លែងបន្តថា នៅពេលនេះយើងមិនទាន់អាចវាយតម្លៃបានថា វាមានផលប្រយោជន៍យ៉ាងណានោះទេ យើង​និង​រង់ចាំថា តើរយៈពេលមួយឆ្នាំនៃកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការនេះ និង​មាន​លទ្ធផល​បែប​ណា​នា​ចុងឆ្នាំ២០២៦។

លោក​បណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងថា គោលបំណង ចំបងទៅការចុះMOU នេះផ្តោតទៅលើការបណ្តុះបណ្តាលទៅលើជំនាញគណនេយ្យទៅដល់ប្អូនៗជាសិស្សវិទ្យាល័យចាប់ពីថ្នាក់ទី១០ ទៅដល់ថ្នាក់ទី១២ ដែលពួកគាត់ត្រូវជ្រើសរើសរៀនប្រឡងនៅវិជ្ជាជីវៈមុខជំនាញគណនេយ្យ។

បច្ចុប្បន្ន ក្រសួង បាន​បើកយកជំនាញចំនួន១២រួចមកហើយដោយឡែក​ជំនាញគណនេយ្យនេះ​ជាជំនាញមួយដែលជំនាញចម្បង​ដើម្បី​ឆ្លើយតបទៅនិងតម្រូវការទីផ្សារនៅកម្ពុជា តាមការស្រាវជ្រាវផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើងនេះ ជំនាញគណនេយ្យគឺកំពុងតែខ្វះខាត យើងក្រុមហ៊ុនជាច្រើនកំពុងត្រូវការជំនាញមួយនេះ។ នេះជាឱកាសល្អនៅពេលដែលក្រសួង បានសាកល្បងពង្រីកលើជំនាញគណនេយ្យនេះគឺជាង១០សាលា។

ជាមួយគ្នានោះផងដែរ លោក បណ្ឌិត ផន ជារិន ជាសាកលវិទ្យាអិការ នៃសាកលវិទ្យល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកឡើងថា ក្នុង​នាមថ្នាក់ដឹកនាំ​សាកលវិទ្យល័យ​ពិត​ជា​មាន​មោទនភាព​ដែល​ក្រសួង អប់រំយុវជននិងកីឡា បានជ្រើសរើស សាកលវិទ្យាល័យភាពជាដៃគូ ក្នុងការចូលរួមបង្រៀនវិជ្ជាជិវៈគណនេយ្យដល់សិស្សថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ក្នុងការសាកល្បងរយៈពេល១ឆ្នាំ។

មុននិងការចុះកិច្ចព្រមព្រៀងសាកលវិទ្យាល័យបានបើកវគ្គបង្រៀនដល់គ្រូរបង្គោលចំនួន១៧នាក់ហើយ ដែលបានបញ្ចប់ការសិក្សា យើងឃើញថា ពួកគាត់មានមោទនភាព សប្បាយចិត្ត ហើយ​ពួក​គាត់​មាន​ក្តីសង្ឃឹមថា នៅពេលដែលគាត់ទៅបង្រៀនសិស្សនៅតាមថ្នាក់គឺគាត់អាចបង្រៀនបាន។ សាកលវិទ្យាល័យមានមោទនភាពមួយទៀតដែលក្រសួងអប់រំ លោកបានជឿជាក់ទៅលើគុណភាព ក្នុងការអប់រំ ចំណេះជំនាញរបស់សាកលវិទ្យាល័យ។ ជាពិសេសដើម្បីអនុវត្តគំរោងនេះដែរ សាកលវិទ្យាល័យបានវិនិយោគទៅលើ smartclasrom គឺពាក់ព័ន្ធការបង្រៀនតាមអនឡាញ គឺបង្រៀនចេញសាកលវិទ្យាល័យ អេស៊ីលីដា ក្របដណ្តប់ទូទាំងប្រទេស នៅតាមវិទ្យាល័យដែលបានភ្ជាប់ប្រព័ន្ធជាមួយគ្នា។

លោក បានបន្ថែមថា ថ្ងៃអនាគត សាកលវិទ្យល័យនិងបំពេញនូវចន្លោះ ដែលខ្វះខាតធនធានមនុស្សខាងគណនេយ្យនេះដើម្បីអោយគាត់ទទួលបានជោគជ័យ៕

ដោយ ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម