ព័ត៌មានជាតិ
យុវជនប្រុសស្រី ៥នាក់ ដេកក្នុងបន្ទប់ជួលជាមួយគ្នា មានម្នាក់ស្លាប់មិនដឹងមូលហេតុ
ខេត្តឧត្តរមានជ័យ៖ យុវជនប្រុសស្រីចំនួន៥នាក់ ដេកក្នុងបន្ទប់ជួលជាមួយគ្នា ស្រាប់តែមានមិត្តភ័ក្រម្នាក់បានស្លាប់ ដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅផ្ទះជួលមួយកន្លែងមានទីតាំងស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលស្លាប់មានឈ្មោះ ស ថុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យមានមុខងារជាសន្តិសុខ។
ចំណែកមិត្តភ័ក្រ ០៤ នាក់ទៀតដែលស្នាក់នៅជាមួយមាន ១/ ឈ្មោះមឿន វល័ក្ខ ភេទស្រីអាយុ២៦ឆ្នាំ រស់នៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យ ២/ ឈ្មោះ ស្រី លា ភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិអន្លង់វែងថ្មី សង្កាត់កូនក្រៀលក្រុងសំរោងខេត្តឧត្តរមានជ័យ ៣/ ឈ្មោះ ស្រូន វាសនា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ និង ៤/ ឈ្មោះ ចាន់ រ័ត្ន ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។
យុវជនចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានអាជ្ញាធរយកទៅបូជានៅវត្តធម្មយុត្តិ។
ទាក់ទងនឹងករណីនេះ មិនទាន់មានការអះអាងពីមន្ត្រីសុខាភិបាល អាជ្ញាធរ ឬក៏សមត្ថកិច្ចថាតើជាករណីទាក់ទងនឹងជម្ងឺកូវីត១៩ ឬយ៉ាងណានោះទេ។ ព័ត៍មានលម្អិតរង់ចាំនៅពេលក្រោយ៕
អត្ថបទ៖ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


