Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ថា គ្មានជនបរទេសចូលរួមប្រយុទ្ធនៅកម្ពុជា ដូចការផ្សាយរបស់សារព័ត៌មានថៃឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកទាត់ចោលព័ត៌មានរបស់ថៃ ដែលចោទថា មានទាហានបរទេសចូលរួមប្រយុទ្ធជាមួយកម្ពុជា ដើម្បីទប់ទប់នឹងការវាយប្រហាររបស់យោធាថៃ ដោយសម្ដេចតេជោអះអាងថា នេះមិនមែនជាការពិតនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃអង្គារនេះ ថា «ខ្ញុំសូមបញ្ជាក់ជូនថា​ កម្ពុជាពុំមានជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ​ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ»

នេះជាសារឆ្លើយតបរបស់ថ្នាក់ដឹកនាំកម្ពុជា ទៅនឹងការចុះផ្សាយដោយបណ្ដាញសារព័ត៌មានថៃមួយចំនួន ក្នុងប៉ុន្មានថ្ងៃមកនេះ ដោយព័ត៌មានថៃព្យាយាមចោទប្រកាន់លើកម្ពុជា ថា មានទាហានរស្ស៊ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ ការឆ្លើយតបនេះ ត្រូវបានសម្ដេចតេជោ បញ្ជាក់ថា គឺដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់ប្រទេសរុស្ស៊ី និងជនបរទេសផ្សេងទៀតដែលត្រូវបានថៃចោទប្រកាន់។

សំណេរសម្ដេចតេជោ បញ្ជាក់បន្ថែមថា «យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់បានដកចេញពីកម្ពុជា នាឆ្នាំ១៩៩៣មកម្លេះ»

សម្ដេច ហ៊ុន សែន ទទួលស្គាល់ថា ធ្លាប់មានយោធាបរទេសចូលមក​​កម្ពុជា ប៉ុន្តែជាយោធា ដែលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីនៅលើទឹកដីកម្ពុជាប៉ុណ្ណោះ ជាពិសេសកងទ័ពជើងទឹកបរទេស ដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុ ដោយសម្ដេចចាត់ទុកថា នេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតក៏ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិនេះដែរ។

សម្រាប់ជនជាតិបរទេសជាច្រើនជាតិសាសន៍ទៀតដែលកំពុងស្នាក់នៅកម្ពជា សម្ដេចតេជោ ថា សុទ្ធតែជាទេសចរ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឱ្យក្រុមហ៊ុនបរទេសក្នុងស្រុកជាដើម។​​ តែអ្នកទាំងនោះ គឺមិនពាក់ពន្ធ័ជាមួយវិស័យយោធា ឬការប្រយុទ្ធនោះឡើយ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម