Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម​ផ្ដល់​ជំនួយ​ជាង១៣លានដុល្លារដើម្បី​ជួយ​ដល់​សហគមន៍​កសិកម្មនៅ​ខេត្តចំនួន​៤

បានផុស

នៅ

គម្រោង​ពិពិធកម្ម​កសិកម្ម​កម្ពុជា (CDSDP) របស់​ក្រសួង​កសិកម្ម បាន​ផ្ដល់​កម្ចី​ឥណទានការប្រាក់ទាប​ជាង​១២​លានដុល្លារ និង​ជំនួយ​ឥតសំណង​ជិត​១លាន​ដុល្លា ដល់​សហគមន៍​កសិកម្ម​ទំនើបចំនួន​៩ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាត់​ដំបង កំពង់ធំ និង​សៀមរាប។ ពិធី​ចុះ​ហត្ថលេខា​នេះធ្វើ​ឡើង​នៅ​ខេត្ត​សៀមរា​ប កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក​គម្រោង​ពិពិធកម្ម​កសិកម្ម​កម្ពុជា (CDSDP) លោក ឃឹម ហ្វីណង់ បាន​លើក​ឡើង​ថា​ការចុះកិច្ចព្រមព្រៀងនេះ​គឺ​ជា​ការ​ចុះ​កិច្ច​ព្រមព្រៀង​ក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួនដូចជា ឃ្លាំង ម៉ាសុីនច្រូត ត្រាក់ទ័រ ម៉ាសុីនបូមទឹក និងម៉ាសុីនកិនស្រូវជាដើម។

សហគមន៍កសិកម្មទំនើបទាំង៩រួមមាន សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សី (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ (ខេត្តកំពង់ធំ) និងសហគមន៍កសិកម្មទំនើបព្រះនេត្រព្រះ (ខេត្តបន្ទាយមានជ័យ)៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម