ព័ត៌មានជាតិ
កុំចែកចាយបន្តទៀត ការឆែកមើលរោគសញ្ញាជំងឺកូវីដ ១៩ តាមវិធីនេះ មិនពិតទេ ក្រសួងប្រកាសច្រានចោល
មានការ Share លើបណ្តាញសង្គម ពីវិធីឆែកតាមដានមើលរោគសញ្ញាជំងឺកូវីដ ១៩ ដោយរាប់ពីថ្ងៃទី០១ ដល់ទី ១៤ ក្រសួងសុខាភិបាលប្រកាសច្រានចោលការផ្សព្វផ្សាយនេះ។
ក្រសួងសុខាភិបាលស្នើឲ្យពលរដ្ឋកុំមានការចែកចាយបន្តទៀត នាំឲ្យមានការយល់ច្រឡំ ហើយស្នើឲ្យសមត្ថកិច្ចចាប់វិធានការតាមច្បាប់ផងដែរ៕
នេះជាសំណេរដើមដែលបងប្អូននាំគ្នា Share ហើយដែលក្រសួងសុខាភិបាលប្រកាសច្រានចោល៖
#រោគសញ្ញានៃការឆ្លងជំងឺកូរ៉ណា(COVID-19) សូមជួយចែករំលែកបន្ត
ថ្ងៃ1ដល់ថ្ងៃទី3 -មានរោគសញ្ញាដូចជំងឺផ្តាសាយ -រលាកបំពង់កបន្តិចបន្តួច -មិនក្តៅខ្លួន,មិនធ្វើអោយអស់កំលាំង,នៅតែអាចញាំអារហាបានធម្មតា
ថ្ងៃទី4 -ចាប់ផ្តើមឈឺបំពង់ក,អាចមានក្អួត -ចាប់ផ្តើមបាត់សំលេង(ស្អកក) -កំដៅខ្លូនក្តៅឡើងបន្តិច36.5អង្សាសេ -ចាប់ផ្តើមធុញនឹងចំណីអារហារ -ឈឺក្បាលបន្តិចបន្តួច -មានអការៈរាគរូស
ថ្ងៃទី5 -ឈឺបំពង់កបាត់បង់សំលេងខ្លាំងឡើង -រាងកាយឡើងកំដៅបន្តិចពី36.5_36.7អង្សា -ក្នុងខ្លួនអស់កំលាំង,មានអារម្មណ៍ឈឺឆ្អឹងសន្លាក់ ក្នុងអំឡុងនឹងពិបាកបែងចែកថាតើប្តាសាយរឺកូរ៉ូណា
ថ្ងៃទី6 -ចាប់ផ្តើមក្តៅខ្លួន -ក្អកមានស្លេសរឺក្អកមាន់ -ឈឺបំពង់កពេលដែរញាំអារហារ,និយាយរឺពេលលេបទឹកមាត់ -អស់កំលាំងក្អួតចង្អោ -ពិបាកដកដង្ហើម -ឈឺខ្នងឈឺម្រាមដៃ -រាគក្អួត
ថ្ងៃទី7 -ចាប់ផ្តើមក្តៅខ្លួនខ្លាំងឡើងពី37.4_37.8អង្សា -ក្អកខ្លាំងឡើង -ឈឺក្បាលខ្លាំងឡើង -រាគខ្លាំងៗ -ក្អួតចង្អោ
ថ្ងៃទី8 -ក្តៅខ្លួនខ្លាំង38 -ពិបាកដកដង្ហើមខ្លាំងឡើងៗ -ពេលដកដង្ហើមមានអារម្មណ៍ថាធ្ងន់ក្នុងទ្រូង -ឈឺក្បាលឈឺឆ្អឹងសន្លាក់នឹងឆ្អឹងខ្នង -ក្អកខ្លាំងឡើងជាប់ៗគ្នា, បាត់សម្លេង
ថ្ងៃទី9 -រោគសញ្ញាខាងលើមិនផ្លាស់ផ្តូកាន់តែខ្លាំងឡើងៗ -ក្តៅខ្លួនចុះឡើងៗ -ក្អកខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងអំឡុងពេលនេះគួរតែទៅពិនិត្យរឺធ្វើតេសឈាមរឺថតសួត អាការៈផ្លាស់ផ្តូទៅតាមអាស្រ័យតែលើសុខភាពបងប្អូនម្នាក់ៗ អ្នកមានសុខភាពល្អ10_14ថ្ងៃទើបចេញរោគសញ្ញាអ្នកខ្សោយ4_5ថ្ងៃអាចចេញរោគសញ្ញា៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង