កីឡា
ពាន ASEAN Club បង្កើតរូបមន្តថ្មី ធ្វើឲ្យការប្រកួតកាន់តែច្រើនគួរឲ្យចាប់អារម្មណ៍
ការប្រកួតបាល់ទាត់ពានក្លិបជើងឯកអាស៊ាន (ASEAN Clubs Championship-Shopee Cup) បានរៀបចំរូបមន្តនៃការប្រកួតថ្មីដែលធ្វើឲ្យការប្រកួតរដូវកាលថ្មី ២០២៥-២៦ កាន់តែច្រើន និងជក់ចិត្តសម្រាប់ក្រុមនីមួយៗ។

រដូវកាល ២០២៥-២៦ ត្រូវបានបង្កើនឡើងដល់ចំនួន ១៤ ក្រុម ដែលសុទ្ធជាក្រុមលំដាប់កំពូលប្រចាំតំបន់អាស៊ាន។ លក្ខខណ្ឌនៃការប្រកួតគឺ ក្រុមទាំង ១៤ ត្រូវបែងចែកជា ២ ពូល ហើយក្នុង ១ ពូលមាន ៧ក្រុម។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនីមួយៗមានការប្រកួតចំនួន ៦ លើក ក្នុងនោះ មានការប្រកួតក្នុងដី ៣ លើក និងក្រៅដី ៣ លើក។
បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមដែលឈរចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៤ នៃពូលទាំង ២ គឺសរុប ៨ ក្រុមបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ២ ជើងទៀត គឺ ក្នុងដី និងក្រៅដី ទើបរកឃើញក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ មានការប្រកួតពីរជើងដូចគ្នាគឺ ក្នុងដី និងក្រៅដី ដូច្នេះក្រុម២ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ គឺ មានការប្រកួតសរុប ១២ លើកទើបចប់។

ការចាប់ឆ្នោតជ្រើសរើសពូល នឹងធ្វើនៅម៉ោង ១ រសៀល ថ្ងៃសុក្រ ទី ៤ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសថៃ។
ក្រុមចំនួន ១២ បានឈរចាំនៅវគ្គចែកពូល
- Buriram United (ថៃ) ក្រុមការពារជើងឯក
- Bangkok United (ថៃ)
- BG Pathum United (ថៃ)
- Hanoi FC (វៀតណាម)
- Cong An Hanoi (វៀតណាម)
- Malut United (ឥណ្ឌូណេស៊ី)
- Persebaya (ឥណ្ឌូណេស៊ី)
- Johor Darul Tazim (ម៉ាឡេស៊ី)
- Selangor (ម៉ាឡេស៊ី)
- Lion City Sailors (សិង្ហបុរី)
- Tampines Rovers (សិង្ហបុរី)
- ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
ក្រុមចំនួន ៤ ត្រូវប្រកួតជម្រុះយក ២ ក្រុមឡើងវគ្គចែកពូល
- DH Cebu (ហ្វីលីពីន)
- Shan United (មីយ៉ាន់ម៉ា)
- ក្លិបជើងឯក ឡាវ
- Kasuka (ព្រុយណេ)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


