ព័ត៌មានអន្ដរជាតិ
ថៃនឹងប្រឈមខ្វះថាមពល បើអ៊ីរ៉ង់បិទច្រកនាំប្រេង Hormuz ក្នុងជម្លោះនឹងអ៊ីស្រាអែល
ប្រទេសថៃអាចប្រឈមមុខនឹងការរំខានផ្នែកថាមពលខ្លាំង ប្រសិនបើអ៊ីរ៉ង់អនុវត្តវិធានការបិទច្រកដឹកជញ្ជូនឆ្លងកាត់ប្រេងនៅមជ្ឈឹមបូព៌ាទៅកាន់ក្នុងសកលលោក បន្ទាប់ពីសភានៃសាធារណៈរដ្ឋអ៊ីស្លាមនេះបានអនុម័តដើម្បីបិទច្រកសមុទ្រ Hormuz។

ប្រទេសថៃត្រូវបានរាយការណ៍ថា បានពឹងផ្អែកលើការនាំចូលថាមពលយ៉ាងច្រើនពីតំបន់មជ្ឈិមបូព៌ា ដោយប្រហែលជាង៣០ភាគរយ (ឬមួយភាគបី) នៃការនាំចូលថាមពលរបស់ខ្លួន បានឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI)។
.
តាមការផ្សាយរបស់សារព័ត៌មាន The Nation លោកបណ្ឌិត Areeporn Asawinpongphan ដែលជាអ្នកស្រាវជ្រាវឯកទេសខាងគោលនយោបាយថាមពលនៅ TDRI បានព្រមានកាលពីថ្ងៃចន្ទថា ខណៈពេលដែលសភារបស់ប្រទេសអ៊ីរ៉ង់បានអនុម័តវិធានការឲ្យបិទច្រកសមុទ្រ Hormuz វានៅតែតម្រូវឱ្យមានការផ្តល់សច្ចាប័នពីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ និងមេដឹកនាំកំពូលរបស់ប្រទេស មុនពេលច្បាប់នោះចូលជាធរមាន។
.
ច្រកសមុទ្រ Hormuz បម្រើជាផ្លូវដឹកជញ្ជូនថាមពលសកលដ៏សំខាន់សម្រាប់ទាំងប្រេង និងឧស្ម័ន ដែលស្មើនឹង 30% នៃការដឹកជញ្ជូនថាមពលទូទាំងពិភពលោក។
.
ប្រសិនបើអ៊ីរ៉ង់បន្តបិទច្រកសមុទ្រនេះ តម្លៃប្រេងអាចឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលពីកម្រិតបច្ចុប្បន្ន ៧៧-៨០ ដុល្លារក្នុងមួយបារ៉ែល។ ទោះបីជាអ្នកជំនាញជឿថា ការរំខាននេះអាចមានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែផលប៉ះពាល់លើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងការដឹកជញ្ជូន៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


