ព័ត៌មានជាតិ
ជប៉ុននៅតែគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
រដ្ឋាភិបាលជប៉ុន នៅតែបន្តបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធីក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការគាំទ្រនេះ ត្រូវបានបញ្ជាក់ឡើងជាថ្មីម្ដងទៀតដោយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន នៅក្នុងជំនួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា នៅភ្នំពេញ។

លោកស្រី អ៊ាត សោភា ក្នុងឋានៈជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាកាងារជាមួយលោក HAYASHI TEIJI ឯកអគ្គរដ្ឋទូតជប៉ុន ទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន។
យោងតាមក្រសួងការបរទេសកម្ពុជា ក្នុងជំនួបនោះ លោកស្រី អ៊ាត សោភា បានថ្លែងប្រាប់លោក HAYASHI TEIJI អំពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ដោយក្នុងពេលនោះ លោកស្រី ក៏បានគូសបញ្ជាក់ពីគោលជំហររបស់កម្ពុជា ដែលបន្តប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយប្ដេជ្ញាចិត្តខិតខំជំរុញនូវការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយនេះដោយសន្តិវិធី។

ទាក់ទងបញ្ហាជម្លោះព្រំដែននេះ លោក HAYASHI TEIJI បានបញ្ជាក់អំពីឆន្ទៈរបស់រដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រកិច្ចប្រឹងប្រែងស្ដារសន្តិភាពឡើងវិញ និងជាពិសេសការបន្តគាំទ្រដល់ការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី។
ក្នុងដំណើរចុះពិនិត្យដោយផ្ទាល់នូវទីតាំងជាក់ស្តែងនៅទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោក Matsuda Junsaku ក៏បានបញ្ជាក់ដូចគ្នានេះអំពីកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងរបស់រដ្ឋាភិបាលជប៉ុន ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធ។

លោក Matsuda Junsaku និយាយថា ជប៉ុននឹងបន្តផ្ដល់ជំនួយមនុស្សធម៌ និងធ្វើការជាមួយដៃគូពាក់ព័ន្ធ ពិសេសអាស៊ាន ដើម្បីគាំទ្រយន្តការឈប់បាញ់ និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង។
គួររំលឹកឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅតាមខ្សែបណ្ដោយព្រំដែន ដែលជារំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងជាសកម្មភាពដែលយោធាថៃរំលោភបំពានលើបទឈប់បាញ់រវាងប្រទេសទាំងពីរ ក្រោយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ តែយ៉ាងណា សកម្មភាពរបស់យោធាថៃនេះ ត្រូវបានកម្ពុជាតវ៉ាជាបន្តបន្ទាប់ ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ២៣ ម៉ោង agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


