ព័ត៌មានជាតិ
អ្នកសម្របសម្រួលUN ប្រចាំកម្ពុជាចង់ឃើញកម្ពុជានិងថៃដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Vladanka Andreeva បានលើកឡើងថា UN ចង់ឃើញកម្ពុជា និងថៃដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

លើកឡើងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព លោកស្រី Vladanka មានប្រសាសន៍ដោយវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កម្ពុជាក្នុងអំឡុងពេល ២០ឆ្នាំ នៅក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក តាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក៏ដូចជាការសហការប្រតិបត្តិការល្អជាមួយទីភ្នាក់ងារសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។ ដោយឡែកចំពោះស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃវិញ លោកស្រី Vladankaបានលើកឡើងថាអង្គការសហប្រជាជាតិចង់ឱ្យកម្ពុជា និងថៃដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជានៅតែប្រកាន់យកដំណោះស្រាយព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ សម្ដេចធិបតីក៏បានជម្រាបលោកស្រី Vladanka ពីជំនួបពិភាក្សាការងាររបស់សម្ដេច និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres ប្រធានសម័យប្រជុំលើកទី៨០ នៃUNGA លោកស្រី Annalena Baerbock ក៏ដូចជាឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Türk ក្នុងឱកាសដែលសម្ដេចអញ្ជើញបំពេញបេសកកម្មការងារនៅទ្វីបអឺរ៉ុបផងដែរ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


