Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី  ចុះពិនិត្យ និងព្យាបាលជម្ងឺពលរដ្ឋនៅតំបន់រលាក់កងជើង ខេត្តកំពង់ស្ពឺប្រមាណ៣០០០នាក់

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមកម្មវិធី ពិនិត្យ និងព្យាបាលជម្ងឺនៅវត្តតាឡូតមានជ័យ ហៅវត្តជាំ តំបន់រលាក់កងជើង ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីវេជ្ជបណ្ឌិត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងឃុំ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ ស.ស.យ.ក.ប្រមាណជាង ៣៥០០នាក់។

ជាកិច្ចចាប់ផ្ដើមលោកវេជ្ជបណ្ឌិត ហុក ត្រី អនុប្រធាន ប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកំពង់ស្ពឺបានបានឡើងថ្លែងរបាយការណ៍សង្ខេប ស្ដីពីការចុះពិនិត្យ និងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ របស់គ្រូពេទ្យ ស្ម័គ្រចិត្ត គិតចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ពេលនេះ បានចំនួន ២,៤៦១លើកហើយនៅតាមបណ្តារាជធានី-ខេត្តទាំង២៥។ ដោយឡែកថ្ងៃនេះជាលើកទី៣២៦ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្នុងខេត្តកំពង់ស្ពឺជូនប្រជាពលរដ្ឋប្រមាណ៣០០០ នាក់។

ក្រោយពីបានស្តាប់នូវរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារខេត្តអានដោយ  អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ រួចមក  ឯកឧត្តម ហ៊ុន ម៉ានី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្តស្របទៅតាមបុព្វហេតុ និងបេសកកម្មមនុស្សធម៌ និងកិច្ចការងារសង្គមនានា ដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាជន គឺនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា ការពិនិត្យ និងព្យាបាលជំងឺនេះ គឺជាការចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាលដើម្បីបំពេញបន្ថែមនៅក្នុងការ ថែទាំសុខភាព និងគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែល ក្រសួងសុខាភិបាល ដែលមានក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ បង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាសេនាធិការ បាននិងកំពុងខិតខំ ប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម និងជាប្រចាំទោះនៅក្នុងដំណាក់កាលណាក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម