ព័ត៌មានជាតិ
ស្ពានឈើ ៩ កន្លែងត្រើយខាងលិចទន្លេក្នុងស្រុកសំបូរ គ្រោងបើកការដ្ឋានសាងសង់ជាស្ពានបេតុងនៅចុងឆ្នាំ ២០២៦ នេះ
ស្ពានឈើចំនួន ៩កន្លែង ស្ថិតក្នុងឃុំចំនួន ២ នៅស្រុកសំបូរ ខេត្តក្រចេះ ត្រើយខាងលិចទន្លេមេគង្គ នឹងចាប់ផ្ដើមដំណើរការសាងសងជាស្ពានបេតុង នាចុងឆ្នាំ២០២៦នេះ ប្រសិនបើគ្មានការប្រែប្រួលនោះ។ នេះតាមការឲ្យដឹងពីលោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

ស្ពានឈើទាំង ៩ កន្លែង ខាងលើនេះ ក្នុងនោះ ឃុំវឌ្ឍនៈ មានស្ពានចំនួន ៣ កន្លែង រួមមាន៖ ទី១. ស្ពានអូរសណ្ដាន់ ប្រវែង ២២,៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិវឌ្ឍនៈ, ទី២. ស្ពានអូរឃាង (ព្រែកផ្អាវ) ប្រវែង ៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិកោះសំ និងទី៣. ស្ពានអូរជ្រាប់ (ព្រែកច្រប់) ប្រវែង ២៧,៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិកោះសំ។
នៅក្នុងឃុំកំពង់ចាម មានស្ពានចំនួន ៦ កន្លែង រួមមាន៖ ១. ស្ពានអូរតាវ៉ាន់ ប្រវែង ២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិយាវ, ២. ស្ពានអូរយាវ ប្រវែង ៣៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិយាវ, ៣. ស្ពានអូរភ្នំភ្នែង (អូរផ្នែង) ប្រវែង ៣២,៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិយាវ, ៤. ស្ពានអូរគ្រុឌ (អូរគ្រួត) ប្រវែង ៣៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិទន្សោងធ្លាក់, ៥. ស្ពានអូរព្រៃ (អូរប្រិយ៏) ប្រវែង ២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិទន្សោងធ្លាក់ និងទី៦. ស្ពានអូរអាចិន (អូរអាន ឬអូរអាជេន) ប្រវែង ៤០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិអាជេន។

ស្ពានទាំង ៩ នេះ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៏ជនបទ ដែលកម្ចីថវិការពីប្រទេសកូរ៉េ។
លោកបានឲ្យដឹងបន្តថា ស្ពានខាងលើត្រូវបានសាងសង់នាកំឡុងឆ្នាំ២០១៦ គិតមកទល់លនេះ មានអាយុកាល ១០ ឆ្នាំ មកហើយ ដែលបានជួយសម្រួលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផល ជាពិសេស បានជួយសម្រាលបន្ទុកដល់ស្រ្តីមានផ្ទៃពោះ។ យោងតាមស្ថានភាពជាក់ស្ដែងឥឡូវនេះ បានឈានដល់រដូវវស្សា ទឹកជំនន់អាចកើតឡើង ដូច្នេះដំណើរការសាងសង់ស្ពានអាចនឹងឈានដល់ចុងឆ្នាំ២០២៦ ក្រោយស្ថានភាពទឹកស្រកទៅវិញ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


