ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ៖ យុវជនត្រូវជ្រើសរើសផ្លូវក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដើម្បីចៀសឆ្ងាយពីព័ត៌មានក្លែងក្លាយ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាក់សំណួរពិចារណាដល់យុវសិស្សថា៖ ក្នុងនាមជាយុវជន តើប្អូនៗនឹងជ្រើសរើសផ្លូវមួយដែលប្រឈមនឹងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ឬជ្រើសរើសផ្លូវមួយទៀតដែលក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន”?

សំណួរដែលមានលក្ខណៈឱ្យមានការពិចារណានេះ មានគោលបំណងលើកទឹកចិត្តដល់យុវជន ជាពិសេសសិស្សានុសិស្ស ឱ្យចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខព័ត៌មានជាតិ។ ការងារនេះស្របទៅនឹងបេសកកម្មរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ការចោទសួរនេះ ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ «យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលបានរៀបចំឡើងនៅវិទ្យាល័យ សុខ អាន ថ្នល់បំបែក ស្ថិតក្នុងទ្រាំង ខេត្តតាកែវ ដោយមានសិស្សានុសិស្សចូលរួមប្រមាណជាង ១ ១០០នាក់។

ឆ្លើយតបនឹងសំណួរភ្លាមសិស្សានុសិស្សដែលបានចូលរួមក្នុងយុទ្ធនាការនេះ បានឆ្លើយយ៉ាងស្រុះ ព្រមៗគ្នាថា ៖ «ក្នុងនាមជាយុវជន យើងត្រូវជ្រើសរើសផ្លូវដែលក្លាយជា ភ្នាក់ងារសុវត្ថិភាពព័ត៌មានក្នុងសង្គម»។
លោក ទេព អស្នារិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់យុវសិស្ស ដែលបានជ្រើសរើសធ្វើជាភ្នាក់ងារសុវត្ថិភាពព័ត៌មានសម្រាប់សហគមន៍ និងសង្គមកម្ពុជា។
លោក បានជំរុញឱ្យយុវវ័យយើងប្រែក្លាយការប្តេជ្ញានេះទៅជាសកម្មភាពជាក់ស្តែង សម្រាប់ការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ការផ្សាយ ឬចែករំលែកព័ត៌មានបែបបំពុល ប្រឌិតក្លែងបន្លំ ឱ្យអស់ពីក្នុងលំហព័ត៌មានក្នុងសង្គម។ លោកក៏បានលើកទឹកចិត្តយុវសិស្សទាំងអស់ ឱ្យ ប្រើប្រាស់ឧបករណ៍ស្មាតហ្វូន(smart phone) ឱ្យចំគោលដៅ នោះគឺ ការប្រើដែលបម្រើសកម្មដល់ការសិក្សាប្រកបដោយប្រសិទ្ធភាព។

លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ» គឺកុំទាន់ជឿភ្លាមតាមអារម្មណ៍ឬការរំជើបរំជួលនៅពេលឃើញព័ត៌មានប្លែកដោយត្រូវផ្អាកហើយគិតសិន កុំទាន់ចែករំលែកប្រភពមិនច្បាស់លាស់ដើម្បីជៀសវាងការចែកចាយមេរោគនៃព័ត៌មានក្លែងក្លាយ, និងកុំប្រហែសពេលប្រើប្រាស់បណ្តាញសង្គម ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានហូរចូល និងមិនត្រូវចុចលើតំណភ្ជាប់ (link) ចម្លែកឬមានភាពទាក់ទាញហួសហេតុឡើយ រួមផ្សំនឹង «១ការពារ» គឺការពារសន្តិសុខព័ត៌មានខ្លួនឯង៖ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងយកចំណេះដឹងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួនឱ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


