Connect with us

ព័ត៌មានជាតិ

បុរស​ពោះម៉ាយ​ម្នាក់​ ចាប់​កូនស្រី​វ័យ​៦​ឆ្នាំ​សម្រាត​ខោអាវ​ធ្វើអំពើ​អាសអាភាស​យ៉ាង​ព្រៃផ្សៃ​ត្រូវ​នគរបាល​ឃាត់ខ្លួន​

បានផុស

នៅ

សៀមរាប ​៖ ​បុរស​ពោះម៉ាយ​ជា​សន្តិសុខ​ម្នាក់ បាន​ដាច់ចិត្ត​ចាប់​កូនស្រី​បង្កើត​របស់ខ្លួន​សម្រាត​ខោ និង​ដោះអាវ​ធ្វើ​សកម្មភាព​យកដៃ​ទៅ​ឈ្លី​នៅ​លើ​ប្រដាប់​ភេទ​កូន ជា​សំណាង​ណាស់​ជីដូន​ឃើញ​ទាន់​ក៏​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន។

លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​នគរបាល​ប្រ​ឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២២​ខែមិថុនា នេះ​ថា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅតាម​បណ្តឹង​របស់​ម្តាយ​ជនសង្ស័យ ត្រូវជា​ជីដូន របស់​ក្មេងរងគ្រោះ​។

លោក​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ មាស រិទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុងករណី អំពើ​អាស​ប្រឆាំង​នឹង​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ និង បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

លោក​បន្ថែម​ថា នៅ​ម៉ោង​០១​និង​០០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២០​ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​បរិវេណ​របង​ផ្ទះ​ជួល​បន្ទប់​ក្នុង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ជនសង្ស័យ​ឈ្មោះ មាស រិទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​ទីតាំង​កើតហេតុ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ចាប់​បី​កូនស្រី​បង្កើត​ខ្លួនឯង ឈ្មោះ ច ន ល ភេទ​ស្រី អាយុ​០៦​ឆ្នាំ ពី​ក្នុង​មុង​លើ​គ្រែ ដែល​កំពុង​ដេក​ជាមួយនឹង​ជីដូន ចេញ​មក​ក្រៅ​ធ្វើ​សកម្មភាព​ចាប់​ស្រាតខោ​និង​ដោះអាវ​នៅ​ននោល​គោក​រួច​បី ចុះ​មក​ខាងក្រោម​ជាន់​ផ្ទាល់​ដី ដាក់​កូនបង្កើត​របស់​ខ្លួនគេ​នៅ​ទីតាំង​មិនសូវមាន​ពន្លឺ​ក្បែរ​ចំណុច​ច្រកទ្វារ​ចេញចូល​នៅលើ​ផ្ទៃដី​រាប រួចហើយ​ធ្វើ​សកម្មភាព​ចាប់​កាន់​ដៃ​ទាំងពីរ​ហើយ​យកដៃ​ស្ដាំ​របស់​គេ​ធ្វើ​សកម្មភាព​បបោសអង្អែល និង​យក​ម្រាមដៃ​ឈ្លី​ទៅលើ​ប្រដាប់​ភេទ​កូនស្រី​របស់​គេ​ជាច្រើន​ដង ពេល​កំពុង​ធ្វើ​សកម្មភាព​នោះ ក៏​ត្រូវ​បាន​ម្ដាយ​បង្កើត​របស់ជនស​ង្ស័​យ​ឈ្មោះ ឈិ​ត សុខា ត្រូវជា​ជីដូន​របស់​ជនរងគ្រោះ ឃើញ​ទាន់​ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះទៅ​ដល់ទី​កន្លែងកើតហេតុ ហើយ​បានធ្វើការ​នាំខ្លួន​ជនសង្ស័យ​ខាងលើ​មក​ធ្វើការ​សួរនាំ ពេលធ្វើការ​សួរចម្លើយ​ចប់​ជនសង្ស័យ​ឈ្មោះ មាស រិទ្ធី បាន​ឆ្លើយ​សារភាពថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់​សម្រាត​ខោ និង​ដោះអាវ​កូនស្រី​បង្កើត​ខ្លួនឯង និង​ធ្វើ​សកម្មភាព​យកដៃ​ទៅ​ឈ្លី​នៅលើ​ប្រដាប់​ភេទ​របស់​កូនស្រី​ជាច្រើនលើក​ពិតប្រាកដ​មែន។ ដោយមាន​ការសង្ស័យ​លើ​ខ្លួន​ជនសង្ស័យ​ក្នុងការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ សមត្ថកិច្ច​បានធ្វើការ​តេស្ត​រកសារ​ធាតុ​ញៀន​ក្នុង​ទឹកនោម​របស់​ជនសង្ស័យ ក៏​ឃើញ​ជា​សញ្ញា​វិជ្ជមាន​។

លោក​បញ្ជាក់​ថា ចំពោះ​ករណី​ខាងលើនេះ គឺ​បានទទួល​ពាក្យបណ្តឹង​ពី​ជីដូន​របស់​ជនរងគ្រោះ​ឈ្មោះ ឈិ​ត សុខា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ចំណុចកើតហេតុ​ខាងលើ ។​ជនសង្ស័យ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០២១ ពីបទ​អំពើ​អាស​ប្រឆាំងនឹង​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ និង បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​៕

ដោយ ៖ កុសល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ភ្នាក់ងារ​សម្ងាត់​ ៦នាក់ ​ត្រូវ​​ផ្អាក​ការងារព្រោះ​ធ្វេសប្រហែសក្នុង​ពេល​មានការប៉ង​ធ្វើឃាត​ ត្រាំ កាលពីឆ្នាំ២០២៤

សេដ្ឋកិច្ច៨ នាទីutes មុន

រដ្ឋចាប់ដៃជាមួយវិស័យឯកជន ត្រៀមកញ្ចប់ថវិកាពិសេសផ្តល់កម្ចីឥណទានដល់សហគមន៍ កសិកម្មទំនើប

ព័ត៌មានជាតិ៨ នាទីutes មុន

លោក យឿន យឿត៖ តើការគេចវេសមិនព្រមដោះស្រាយតាមច្បាប់ អាចចាត់ទុកថាក្បត់សីលធម៌ទេ?

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្តេចធិបតី ជំរុញពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់បទល្មើសអំពើពុករលួយក្នុងស្ថាប័នសាធារណៈ

ព័ត៌មានជាតិ១៩ នាទីutes មុន

កសិករអះអាងថា​ បិទទីផ្សារ​ថៃ ​តែ​ដំឡូងមីនៅតែ​មាន​តម្រូវការ​ក្នុងស្រុក​​​ ឈ្មួញបន្តទិញ​កែច្នៃ​ជា​ចំណី​សត្វ​

កងការពារអាកាស
ព័ត៌មានជាតិ២៣ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម