សន្តិសុខសង្គម
ប្រុសប្រកែក ស្រីប្រកាន់ នារីម្នាក់ទៅសុំបុរសម្នាក់ស្នាក់នៅបន្ទប់ជាមួយ ហើយចោទថាប៉ុនប៉ងចាប់រំលោភ
បុរសម្នាក់ត្រូវបាននារីម្នាក់ចោទប្រកាន់ពីបទប៉ុនប៉៉ងចាប់រំលោភ និងបៀតបៀនលើរាងកាយ ក្រោយស្គាល់គ្នារយៈពេលពីរខែ ហើយមកសុំខាងប្រុសស្នាក់នៅបន្ទប់ជាមួយ ខណៈខាងប្រុសអះអាងថា នារីរូបនោះសុំគាត់មកនៅជាមួយហើយរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបានអោយដឹងថា រូបនាងបានស្គាល់បុរសខាងលើអស់រយៈពេល២ខែមកហើយ ដោយរាប់អានជាបងប្អូនធម៌។ នារីរូបនោះបន្ថែមថា ដោយសារអស់ការងារធ្វើនៅខេត្តក្រចេះ ទេីបឡើងមករកការងារធ្វើនៅភ្នំពេញ ហេីយមិនទាន់មានការងារធ្វេីណាមួយមិនមានលុយជួលបន្ទប់ក៏ទាក់ទងទៅបុរសខាងលើដេីម្បីសុំសម្រាកជាមួយ មួយរយៈសិន ទំរាំរកការងារបានធ្វើ នឹងបានសោហុយទៅស្រុកវិញនៅខេត្តបាត់ដំបង។

ប្រភពបានបន្តថា នៅមុនពេលកេីតហេតុដោយគាត់គិតថា បុរសដែលគាត់សុំស្នាក់នៅជាមួយដោយចាត់ទុកជាបងធម៌ ហេីយមិនគិតស្មានថាបុរសដែលគាត់គោរពជាបងធម៌បែរជាមកអោប និងទ្រោបមកលេីគាត់បែបនេះហេីយគាត់ស្រែកអោយគេជួយ។

បើតាមបុរសដែលត្រូវនារីរងគ្រោះចោទប្រកាន់បាននិយាយថា នារីខាងលើចង់ធ្វើសុីគាត់ ដោយដំបូងឡើយនារីរូបនោះបានទាក់ទងមកគាត់ដោយជិះម៉ូតូកង់បីមកតាំងពីម៉ោង៧យប់ ហេីយថ្លៃម៉ូតូកង់បីក៏គាត់ចេញអោយដែរ។ បុរសរូបនោះអះអាងថា នារីខាងលើបានសុំគាត់ស្នាក់នៅបន្ទប់ជាមួយ ហេីយនិយាយប្រាប់ថា សុំរស់នៅជាមួយគាត់ជាប្តីប្រពន្ធ ទេីបគាត់ហានធ្វើបែបនេះ នារីរងគ្រោះអះអាងថា មិនមែនដូចពាក្យបុរសនោះនិយាយទាំងស្រុងនោះឡេីយ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាននាំបុរស និងនារីខាងលើយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលសង្កាត់ភ្នំពេញថ្មីដេីម្បីចាត់ការតាមនិតិវិធីបន្ត៕
អត្ថបទ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


