សន្តិសុខសង្គម
លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់
ជនសង្ស័យម្នាក់បានដឹកនារីម្នាក់ចេញពីកន្លែងផឹកស៉ី និងបានលួងលោមចូលទៅដេកផ្ទះសំណាក់ តែនារីរងគ្រោះមិនព្រមក៏ផ្ទុះកំហឹងដឹកយកទៅកន្លែងស្ងាត់ចាប់វាយ និងរំលោភបានសម្រេច រួចប្លន់យកទូរស័ព្ទដៃមួយគ្រឿងគេចខ្លួនបាត់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៥៥នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឌ ច រ អាយុ២០ឆ្នាំ មានទីលំនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះ និងបងស្រី ត្រូវបានសង្សារបងស្រី និងមិត្តភក្ដិម្នាក់ទៀតណាត់ជួបផឹកស៊ីនៅម្តុំផ្លូវចោមចៅ។ ក្រោយផឹកស៊ីចប់ បងស្រីជនរងគ្រោះ និងសង្សារ បានដឹកគ្នាតាមម៉ូតូទៅមុនបាត់ ចំណែកជនរងគ្រោះត្រូវបានជនសង្ស័យដែលត្រូវជាមិត្តភក្តិសង្សារបងស្រីដឹកទៅតាមក្រោយ។

ប្រភពដដែលបានបន្តថា ខណៈដឹកតាមផ្លូវជនសង្ស័យបានលួងលោមបបួលជនរងគ្រោះចូលដេកផ្ទះសំណាក់តែជនរងគ្រោះមិនព្រម ទេីបធ្វេីឲ្យជនសង្ស័យផ្ទុះកំហឹងដឹកចូលព្រៃស្ងាត់ចាប់វាយទ្រមខ្លួនរួចរំលោភបានសម្រេច និងប្លន់យកទូរស័ព្ទមួយគ្រឿងគេចខ្លួនបាត់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីព្យាបាលចំណែកជនសង្ស័យសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់៕
អត្ថបទ៖ សុខា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


