Connect with us

ព័ត៌មានជាតិ

១​ឆ្នាំ​នៃ​ការបង្កើត​សេវាកម្ម​យន្តហោះ​សង្គ្រោះបន្ទាន់ និង​យន្តហោះ​បែប​ឯកជន VAAC

បានផុស

នៅ

​អស់​រយៈពេល​១​ឆ្នាំ​ហើយ ដែល​សហ​ស្ថាបនិក​ស្រី្ត​វ័យក្មេង​ចំនួន​៣​រូប បាន​ចាប់ដៃគ្នា​បើក​ដំណើរការ សេវាកម្ម​យន្តហោះ​សង្គ្រោះបន្ទាន់ និង​យន្តហោះ​បែប​ឯកជន​ហៅ​កាត់​ថា VAAC(VIP Air Ambulance &Charter flight)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ VAAC បាន​នូវ​ការគាំទ្រ​យ៉ាងច្រើន និង​មាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន ។ វេជ្ជ​.​ឥន្ទ​ដ្រា វី​ណា ជា​ស្ថាបនិក​មួយរូប​របស់ VAAC បានឱ្យដឹងថា បេសកកម្ម​របស់ VAAC ១​ឆ្នាំ​កន្លងមកនេះ ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​លើសពី​ការរំពឹងទុក ដោយបាន​ជួយ​ប្រតិបត្តិ​ការហោះហើរ​បញ្ជូន​អ្នកជំងឺ​ធ្ងន់​ជាច្រើន​នាក់​ទៅ​សង្គ្រោះបន្ទាន់​។ ស្ថាបនិក​រូបនេះ​បានបញ្ជាក់​បន្ថែមទៀតថា VAAC មិន​ត្រឹមតែ​ជួយសង្គ្រោះ​អ្នកជំងឺ​ប៉ុណ្ណោះ​ទេ សេវា​នេះ បាន​ជួយ​ឱ្យ​គុណភាព​ជីវិត​របស់​អ្នកជំងឺ​មាន​ភាពប្រសើរឡើង ហើយ​ពេលខ្លះ​ក្រុមការងារ​បាន បញ្ជូន អ្នកជំងឺ​ត្រលប់​មកជួប​ក្រុមគ្រួសារ​វិញ​ដោយ​ស្នាមញញឹម ហើយ​ពេលខ្លះទៀត ក្រុមការងារ​បាន​បញ្ជូន សមាជិក​ក្រុមគ្រួសារ​មកជួប​គ្នា​ក្នុង​គ្រា​ដ៏​លំបាក​បំផុត ពោលគឺ​ក្នុងពេល​នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​- ១៩​ឱ្យ​ស្របតាម​គោលការណ៍​ប្រទេស​និ​មួយៗ​ទាំងស្រុង​។

​ការទទួលបាន​នូវ​ការទទួលបាន​នូវ​ទំនុក​ខ្ពស់​ពី​អតិថិជន​បែបនេះ ដោយសារតែ VAAC មានការ​សហការ ល្អជា​មួយ​ភាគី​ពាក់ព័ន្ធ​ទាំង​នៅក្នុង និង​ក្រៅប្រទេស​ក្នុងការ​រៀបចំ​ឯកសារ​បញ្ជូន​អ្នកជំងឺ​បាន​លឿន រហ័ស​ទាន់​ចិត្ត ប្រកបដោយ​វិជ្ជាជីវៈ រក្សា​បាន​នូវ​ក្រមសីលធម៌ ផ្តល់នូវ​ទំនុកចិត្ត​ជូន​អ្នកជំងឺ ព្រមទាំង​តម្លៃ​សមរម្យ​ជូន​អតិថិជន​។

VAAC មាន​សេវាកម្ម​បញ្ជូន​អ្នកជំងឺ​ទៅ​សង្គ្រោះបន្ទាន់​នៅក្រៅ​ប្រទេស តាម​យន្តហោះ និង​រថយន្ត ទៅកាន់​មន្ទីរពេទ្យ​ល្បីៗ​នៅ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​មានដូចជា ឥណ្ឌា សិង្ហ​បុរី ហុងកុង តៃវ៉ាន់ និង​ទៅកាន់​ប្រទេស​ជាច្រើន​ទៀត ប្រកបដោយ​សុវត្ថិភាព​។ VAAC មាន​វេជ្ជបណ្ឌិត​ជំនាញ​ផ្តល់​ប្រឹក្សា​ផ្នែក​សុខភាព តែងតែ​លើកទឹកចិត្ត​ដល់​អ្នកជំងឺ​ឱ្យ​ស្វែងរក ការព្យាបាល​នៅក្នុង​ស្រុក​ឱ្យអស់​លទ្ធភាព​ផងដែរ ក្នុងករណី​ដែល​អ្នកជំងឺ​ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ចាំបាច់​ត្រូវ​សង្គ្រោះបន្ទាន់ ហើយ​ដែល​សេវា​នោះ​មិនទាន់មាន​ក្នុងស្រុក​ទើប​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅក្រៅ​ប្រទេស។

​ក្រៅពី​សេវាកម្ម​សង្គ្រោះបន្ទាន់​តាម​យន្តហោះ និង​រថយន្ត VAAC​ក៏មាន​បម្រើ​នូវ​សេវា​យន្តហោះ​ឯកជន លំដាប់​វី​អាយ​ភី ក្នុងការ​ផ្ដល់ជូន​អតិថិជន​ដែល​ចង់​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​មិន​ថា​ជា​លក្ខណៈ​ក្រុម គ្រួសារ ឬ​សម្រាប់​មុខ​ជំនួញ​នោះឡើយ VAAC​នឹង​រៀបចំ​ការហោះហើរ​ជូន​អតិថិជន​ទៅ​បណ្តា​ប្រទេស នៅ​ជុំវិញ​ពិភពលោក​ដែល​អតិថិជន​ចង់ទៅ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម