ព័ត៌មានជាតិ
Qi An Xin បង្ហាញក្រុម “Night Eagle” APT: ភាពខ្សោយផ្នែកសន្ដិសុខសាយប័រលើ Microsoft Exchange ជាអាវុធជម្រើសរបស់ខ្លួន
ថ្មីៗនេះ ក្រុមហ៊ុនមហាអំណាចសន្តិសុខសាយប័ររបស់ចិន Qi An Xin បានធ្វើការបង្ហាញក្រុមវាយប្រហារតាមអ៊ីនធឺណិតកម្រិតខ្ពស់ (APT) ថ្មីមួយ ហៅថា “NightEagle” (កូដ: APT-Q-95) នៅឯពិព័រណ៍សន្តិសុខសាយប័រអន្តរជាតិ “CYDES 2025” នៅទីក្រុង Putrajaya។

ក្រុមថ្មីនេះ ដែលត្រូវបានរកឃើញនៅដើមឆ្នាំ ២០២៤ អំឡុងពេលប្រតិបត្តិការការពារបណ្តាញ បានផ្តោតជាចម្បងទៅលើការងារសំខាន់ៗនៅទូទាំងបណ្ដាញរដ្ឋាភិបាល សហគ្រាស យោធា មជ្ឈមណ្ឌលថែទាំសុខភាព ការស្រាវជ្រាវវិទ្យាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន។

ការវាយប្រហារតាមអ៊ីនធឺណិតរបស់ពួកគេត្រូវបានធ្វើឡើងប្រកបដោយនិរន្តរភាព អាថ៌កំបាំង និងសមត្ថភាពបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Qi An Xin លោក Gu Liang បានឱ្យដឹងថា ក្រុម NightEagle APT ប្រើប្រាស់កម្មវិធីសូហ្វវែលវាយប្រហារកម្រិតខ្ពស់បំផុត និងបំផ្លិចបំផ្លាញ ដ៏ទំនើប ដើម្បីបន្តស្វែងរកចំណុចចន្លោះប្រហោងនៅក្នុងប្រព័ន្ធបណ្តាញជាតិ និងតំបន់ បណ្តាលឱ្យមានការខូចខាត មិនអាចជួសជុលបាន។

ក្ដីកង្វល់ចម្បងគឺរចនាសម្ព័ន្ធរៀបចំយ៉ាងរឹងមាំរបស់ក្រុម NightEagle APT ដែលបង្ហាញការគាំទ្រពីអង្គភាពជាតិ រដ្ឋាភិបាល ឬក្រុមហិរញ្ញវត្ថុដ៏មានឥទ្ធិពល ដែលអាចឱ្យពួកគេសម្រេចបាននូវគោលបំណងច្បាស់លាស់។ ពួកគេត្រូវបានស្គាល់ជាក្រុមជ្រៀតទៅក្នុងប្រព័ន្ធគោលដៅរយៈពេលវែង ជាមួយសមត្ថភាពត្រួតពិនិត្យដោយស្ងៀមស្ងាត់ លួចទិន្នន័យព័ត៌មានរសើបៗ និងអនុវត្តសកម្មភាពបំផ្លិចបំផ្លាញផ្សេងទៀត។

នៅឯការតាំងពិព័រណ៍នោះ ក្រុមហ៊ុន Qi An Xin បានគូសបញ្ជាក់ជាពិសេសអំពីការវាយប្រហារលើចំណុចខ្សោយនៃប្រព័ន្ធ Microsoft Exchange ដែលមានហានិភ័យខ្ពស់នូវលទ្ធភាពឈ្លានពាន ដោយបញ្ជាក់ថា ពួកគេបានចាប់យកដំណើរការទាំងមូលនៃអ្នកវាយប្រហារដែលប្រើប្រាស់ចំណុចខ្សោយទាំងនេះសម្រាប់ការប្រតិបត្តិកូដពីចម្ងាយ។ នេះធ្វើឱ្យ NightEagle ក្លាយជាក្រុម APT ដ៏គ្រោះថ្នាក់បំផុត និងសកម្មបំផុតនាពេលបច្ចុប្បន្ន ដោយទាមទារឱ្យមានការប្រុងប្រយ័ត្នជាសកល និងយុទ្ធសាស្ត្រការពារដ៏រឹងមាំ។
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


