ព័ត៌មានជាតិ
ទិញកាំភ្លើងបាញ់គំរាមប្រពន្ធ គ្រាដែលខ្លួន ពាក់ព័ន្ធជាមួយស្រីក្មេង ត្រូវសមត្ថកិច្ចចាប់ខ្លួន
បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីបានលួចទិញអាវុធ ខុសច្បាប់ដើម្បីទុកបាញ់គំរាមប្រពន្ធ ហើយបានធ្វើការបាញ់ចំនួន ២គ្រាប់។
ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ៦ ខែកក្កដា វេលាម៉ោង ៧យប់ នៅចំណុចភួមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

បុរសជនសង្ស័យមានឈ្មោះ ហ៊ាន វុទ្ធី អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជនដែលកាន់អាវុធនៅដៃនោះមានឈ្មោះ ហ៊ាន វុទ្ធី ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ដែលបានបាញ់គំរាមកំហែងទៅលើប្រពន្ធឈ្មោះ ឆោម អេម អាយុ ៥៣ ឆ្នាំ ដែលគេបានយកអាវុធខ្លីម៉ាកk59 ទៅបាញ់នៅខាងមុខផ្ទះចំនួន ២ គ្រាប់ ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិភ័យខ្លាច។
ក្រោយពីបានទទួលព៌ត័មានភ្លាម កំលាំង អធិការដ្ឋាននគរបាលស្រុក សហការជាមួយកំលាំងប៉ុស្តិ៍ព្រៃត្រឡាច បានចុះបង្ក្រាបឃាត់ខ្លួនជនឈ្មោះ ហ៊ាន វុទ្ធី និងដកហូតបានអាវុធខ្លី ១ ដើម ម៉ាកk59 បង់១ និង គ្រាប់ចំនួន ៣ គ្រាប់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កន្លងមកខ្លួនធ្លាប់លែងលះជាមួយប្រពន្ធម្តងរួចមកហើយ ដោយបានទៅជាប់ជាមួយស្រីក្មេងម្នាក់ ថែមទាំងបានកូន២នាក់ទៀតផង ដោយការចុះទៅសែនជាមួយស្រីក្មេងនោះ ប្រពន្ធបានអោយលុយចំនួន៥០០០ដុល្លារផងដែរដើម្បីអោយឈប់ត្រឡប់មកវិញ។
ជនសង្ស័យបានបន្តថា ក្រោយមកខ្លួនក៏បានឡើងទៅភ្នំពេញដើម្បីទិញថ្នាំបាញ់ស្មៅពេលរដូវធ្វើចំការ ប៉ុន្តែពេលឡើងទៅដល់ក៏បានជួបពួកម៉ាក ដោយគេបានណែនាំអោយខ្លួនទិញកាំភ្លើងយកមកទុកប្រើប្រាស់ ហើយខ្លួនក៏មានចេតនាយកមកទុកគំរាមប្រពន្ធកុំឲ្យរករឿងពេក។

ទីបំផុតថ្មីៗនេះខ្លួនក៏បានមកសុំជាជាមួយប្រពន្ធដើមវិញ លុះនៅល្ងាចមិញនេះប្រពន្ធចាប់ផ្តើមរអ៊ូរទាំខ្លាំងពេក ទើបទ្រាំមិនបានខ្លួនក៏ទាញយកកាំភ្លើងមកបាញ់ទៅលើចំនួន២គ្រាប់ ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំឯកសារដើម្បីបញ្ជូនទៅកាន់តុលាការហើយ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់ និងបទគំរាមកំហែងអាយុជីវិតផងដែរ៕ ដោយៈ សោ និយមរ័ត្ន
-
ចរាចរណ៍១២ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១២ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


