ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃចាប់ខ្លួនបុរសម្នាក់ សង្ស័យលក់កាំភ្លើងតាមអនឡាញ
នាយកដ្ឋានស៊ើបអង្កេតរបស់ប៉ូលិសក្រុងបាងកកក កាលពីថ្ងៃទី ១៥ ខែសីហា បានចាប់ខ្លួនបុរសអាយុ ៤០ឆ្នាំឈ្មោះ Rapiphat ដែលគេសង្ស័យថា ជាអ្នកលក់និងកែច្នៃអាវុធតាមអ៊ីនធឺណិត។ ការចាប់ខ្លួននោះរួមមាន កាំភ្លើង គ្រាប់រំសេវ និងសម្ភារប្រើប្រាស់មួយចំនួន។

យោងតាម news1live ប៉ូលិសក្រុងបាងកកបានធ្វើការឃាត់ខ្លួនបុរសជនជាតិថៃ ស្ថិតនៅផ្ទះមួយក្នុងតំបន់ Soi Wat Chan Nai សង្កាត់ Bang Kho Lae ស្រុក Bang Kho Laem ទីក្រុងបាងកក។ វត្ថុតាងចាប់យកមាន៖ អាវុធកែច្នៃ គ្រាប់រំសេវ និងឧបករណ៍ប្រើប្រាស់សម្រាប់កែប្រែអាវុធជាដើម។
ឧត្តមសេនីយ៍ទោ Chotiwat បានប្រាប់ឲ្យដឹងថា ជនសង្ស័យ Rapiphat បានប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Nakrob Lai Pramong កំពុងជួញដូរអាវុធ និងគ្រាប់រំសេវតាមអ៊ីនធឺណិត។ ការស៊ើបអង្កេតបានបង្ហាញពីព័ត៌មានគួរឲ្យទុកចិត្តថា ជនសង្ស័យឈ្មោះ Rapiphat ពិតជាអ្នកប្រើប្រាស់គណនីហ្វេសប៊ុក និងជាប់ពាក់ព័ន្ធក្នុងការលក់អាវុធ និងគ្រាប់រំសេវតាមអ៊ីនធឺណិត។ មន្ត្រីចាប់ខ្លួនបានឆែកឆេរផ្ទះជួលគ្មានការចុះបញ្ជីនៅជាប់នឹងផ្ទះរបស់លោក និងដកហូតបានវត្ថុរួមមានអាវុធកែច្នៃ គ្រាប់រំសេវ និងឧបករណ៍សម្រាប់កែប្រែ និងផ្គុំផ្នែកផ្សេងៗជាអាវុធ។
ក្នុងពេលសាកសួរ លោកRapiphat បានសារភាពថា ខ្លួនបានបញ្ជាទិញគ្រឿងសព្វាវុធផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រមូលផ្តុំកេះ និងអាវុធ រួមទាំងគ្រាប់រំសេវផងដែរ ដើម្បីលក់ឲ្យអ្នកទិញដោយផ្អែកលើការបញ្ជាទិញពីអ្នកលក់អាវុធតាមអ៊ីនធឺណិត។
ប៉ូល. លោកឧត្តមសេនីយទោ Chotiwat បានបន្ថែមថា ជនសង្ស័យបានប្រកបមុខរបរនេះប្រហែល១០ឆ្នាំមកហើយ។ ការត្រួតពិនិត្យផ្ទៃខាងក្រោយបង្ហាញពីការចោទប្រកាន់ពីមុន ដោយសារគាត់បានបង្កើតជំនាញក្នុងវិស័យនេះក្នុងអំឡុងពេលបម្រើយោធានៅភាគខាងត្បូង។ ពេលចុះចេញវិញ គាត់ឃើញឱកាសបញ្ជាអាវុធ និងកែប្រែធុងសម្រាប់ប្រើប្រាស់ជាក់ស្តែង។ ជនសង្ស័យត្រូវបានគេបង្ហោះលក់តាមអ៊ីនធឺណិត ដែលធ្វើឲ្យមានការបញ្ជាទិញជាច្រើន ។
ដំបូងឡើយ មន្ត្រីជំនាញបានចោទប្រកាន់លើជនសង្ស័យពីបទ កាន់កាប់អាវុធ និងគ្រាប់រំសេវដោយគ្មានអាជ្ញាប័ណ្ណ ផលិត ដំឡើង ជួសជុល កែប្រែ បញ្ជាទិញ នាំចូល កាន់កាប់ ឬលក់អាវុធ ឬគ្រាប់រំសេវសម្រាប់គោលបំណងពាណិជ្ជកម្មដោយគ្មានអាជ្ញាប័ណ្ណ។ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកវត្តពោធិរៀង ដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស អូស្ត្រាលី វ័យ៧៥ឆ្នាំម្នាក់ អង្វរសុំការសង្គ្រោះ ក្រោយប្រពន្ធថៃញៀនថ្នាំ ដុតលុយចោលខ្ទេច
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤៣ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


