សន្តិសុខសង្គម
មិនដឹងមានបញ្ហាអ្វី បុរសម្នាក់ ជិះរថយន្តសុខៗ ដកកាំភ្លើងបាញ់ទៅលើមេឃ ៥ គ្រាប់ រួចគេចខ្លួនបាត់ នៅបឹងកក់
បុរសម្នាក់ ជិះរថយន្តមិនចាំម៉ាក បានដកកាំភ្លើងបាញ់រះឡើងលើមេឃចំនួន ៥ គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងបឹងកក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថា មុនកើតហេតុពួកគាត់កំពុងនិយាយគ្នាលេងនៅមុខផ្ទះ ស្របពេលនោះក៏បានឮសំឡេងផ្ទុះយ៉ាងខ្លាំងចំនួន ២ ដង។ ខណៈនោះគាត់បានរត់ចេញមកមើលស្មានថា ផ្ទុះហ្គាស ប៉ុន្តែចៃដន្យ ក៏ប្រទះឃើញ ដៃបុរសម្នាក់ កាន់កាំភ្លើង ភ្ជង់ឡើងទៅលើមេឃ ចេញពីខាងក្នុងរថយន្តមិនចាំម៉ាក ១ គ្រឿង រួចធ្វើសកម្មភាពបាញ់ទៅលើមេឃចំនួន ៣ គ្រាប់បន្ថែមទៀត រួចក៏បើករត់គេចខ្លួនបាត់ស្រមោល។ ភ្លាមៗ គាត់ក៏ប្រញាប់ទាក់ទងរកសមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថ ចុះមកដល់ទីតាំងខាងលើ និងបានប្រមូលគ្រាប់កាំភ្លើង និងបន្តស៊ើបអង្កេត និងរកមុខជនសង្ស័យ ដើម្បីធ្វើការទៅតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


