ព័ត៌មានអន្ដរជាតិ
មួយថ្ងៃផ្ទុះការបាញ់ប្រហារពីរលើកសម្លាប់មនុស្ស ៤ នាក់ នៅសហរដ្ឋអាមេរិក
ក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ កាលពីថ្ងៃទី ០៧ ខែកក្កដា មានហេតុការណ៍ផ្ទុះការបាញ់ប្រហារដ៏សាហាវចំនួន២លើក នៅក្នុងរដ្ឋចំនួនពីរ របស់សហរដ្ឋអាមេរិក ដោយបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងជាង១០នាក់រងរបួស។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ABC មនុស្ស៣ នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារក្នុងតំបន់ Grays Ferry ទីក្រុង South Philadelphia រដ្ឋ Pennsylvania ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រថ្ងៃចន្ទ ដោយមានការបាញ់ប្រហារជាច្រើនជុំនៅតាមបណ្តោយផ្លូវលំមួយកន្លែង។
ក្រោយការបាញ់ប្រហារនេះ មនុស្សម្នាក់ប្រដាប់ដោយអាវុធត្រូវបានចាប់ខ្លួន ខណៈមូលហេតុដែលនាំឲ្យមានការបាញ់ប្រហារដ៏សាហាវនេះនៅមិនទាន់ដឹងនៅឡើយទេ ដោយប៉ូលិសកំពុងធ្វើការស៉ើបអង្គេត។ ការបាញ់ប្រហារនេះបានបន្ថែមការព្រួយបារម្ភបន្ថែមទៀតដោយសារ កាលពីថ្ងៃទី០៤ខែកក្កដាក៏មានមនុស្ស៨នាក់ត្រូវបានគេបាញ់សម្លាប់នៅក្បែរក្លិបរាត្រីមួយ ក្នុងទីក្រុង Philadelphia ផងដែរ។

ចំណែកបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ក៏មានការបាញ់ប្រហារមួយទៀតបានកើតឡើង ដោយបុរសអាយុ ២៧ឆ្នាំម្នាក់ឈ្មោះ Ryan Lewis Mosqueda ប្រដាប់ដោយកាំភ្លើងនិងបានបាញ់ប្រហាររាប់សិបគ្រាប់ទៅលើអគារស្ថានីយ៍ល្បាតព្រំដែនអាមេរិក-ម៉ិកសិក McAllen រដ្ឋ Texasកាលពីព្រឹកថ្ងៃចន្ទ។ ក្រោយមកភ្នាក់ងារប៉ូលិសបានបាញ់តបវិញ និងបានសម្លាប់បុរសជាខ្មាន់កាំភ្លើង។
នៅក្នុងហេតុការណ៍នេះមានមនុស្ស ៣ នាក់ មន្រ្តីពីរនាក់និងបុគ្គលិកល្បាតព្រំដែនម្នាក់បានរងរបួស ដោយអ្នកទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ប៉ូលិសបានរកឃើញអាវុធបន្ថែមទៀតនៅក្នុងរថយន្តរបស់ Mosqueda ដែលមានពាក្យថា «Cordis Die» លាបលើទ្វារឡាន។ ពាក្យនេះបានមកពីហ្គេមវីដេអូមួយ ទាក់ទងទៅនឹងក្រុមដែលប្រឆាំងនឹងរដ្ឋាភិបាល។ បើតាមប៉ូលិស បុរសរូបនេះមិនមានប្រវត្តិបទឧក្រិដ្ឋពីមុនមកទេ ហើយក៏មិនទាន់មានមូលហេតុច្បាស់លាស់ដែរដែលជំរុញឲ្យមានការបាញ់ប្រហារ ដោយ FBI កំពុងដឹកនាំការស៊ើបអង្កេតនេះ។
គួរបញ្ជាក់ថាហេតុការណ៍ទាំងពីរដាច់ដោយឡែកពីគ្នានេះបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារដោយហិង្សាប្រើប្រាស់កាំភ្លើង និងព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈនៅក្នុងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ៕



អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


