Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ឲ្យ​បើក​ផ្សារ​ឡើង​វិញ​ តែ​មិនទាន់មាន​ផ្សារណាមួយដាក់ពាក្យស្នើសុំបើក​ឡើងវិញ

បានផុស

នៅ

ភ្នំពេញ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧កក្កដានេះថា រហូតមកដល់ពេលនេះនៅមិនទាន់មានផ្សារណាមួយនៅក្នុងក្រុងព្រះសីហនុដាក់ពាក្យស្នើសុំបើកដំណើរការផ្សារនៅឡើងវិញនៅឡើយទេ។

លោកបន្តថា រដ្ឋបាលខេត្តព្រះសីហនុបានអនុញ្ញាតឱ្យផ្សារធំតូចនៅក្រុងព្រះសីហនុបើកដំណើរការឡើងវិញនៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១។ប៉ុន្តែអាជីវករនិងប្រជាពលរដ្ឋត្រូវគោរពទៅតាមស្តង់ដាអនាម័យសុវត្តិភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារម្យ បានបន្តថា ការសម្រេចចិត្តបើកដំណើរការផ្សារឡើងវិញនេះគឺដើម្បីចូលរួមលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនអាជីវករតាមទីផ្សារ។

លោកបានបន្តទៀតថា ជាមួយគ្នានេះដែរ ផ្សារណាដែលមានបំណងចង់បើកត្រូវដាក់ពាក់ស្នើសុំទៅរដ្ឋបាលខេត្តដើម្បីឱ្យមន្ត្រីជំនាញខេត្តចុះត្រួតពិនិត្យ និងវាយតម្លៃថាតើផ្សារនោះ អាចបើកដំណើរបានទៅតាមសចក្តីណែនាំរបស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញកាលពីថ្ងៃទី២៣កក្កដាឆ្នាំ២០២១កន្លងទៅ។

លោក បានបន្ថែមថា«ប្រសិនបើផ្សារនោះអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តដោយបំពេញបានតាមល្ខខណ្ឌនោះទើបយើងអាចអនុញ្ញាតឱ្យបើកឡើងវិញបាន។ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានផ្សារណាមួយបានដាក់ពាក្យស្នើសុំមករដ្ឋបាលខេត្តនៅឡើយទេ»។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ ដាក់ចេញវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្ដុំ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុក្នុងនោះ តូបលក់ដូរត្រូវរៀបចំតូបឲ្យមានលក្ខណៈស្រឡះទូលាយ ដែលអាចមានខ្យល់ចេញចូលបានគ្រប់គ្រាន់ ត្រូវរៀបចំចងខ្សែសុវត្ថិភាពនៅពីមុខតូបលក់ដូរ និងហាមអ្នកដទៃកុំឲ្យចេញចូលក្នុងតូបបាន។

ចំពោះអាជីវករមិនត្រូវចេញពីតូបរបស់ខ្លួនរហេតរហូតទៅទំនាក់ទំនង ជាមួយតូបអ្នកដទៃឡើយ ត្រូវរៀបចំទុកដាក់សម្ភារៈឬគ្រឿងឧបភោគបរិភោគ សម្រាប់ដាក់តាំងលក់ឱ្យមានរបៀបរៀបរយ និងមិនហៀរចេញមកលើផ្លូវដើរឡើយ។

ត្រូវមានអាកុលឬជែលសម្លាប់មេរោគនៅតាមតូបនីមួយៗ សម្រាប់អតិថិជនលាងសំអាតដៃ ត្រូវមានបិទស្លាក​តម្លៃទំនិញនីមួយៗ ចៀសវាងអ្នកទិញលើកទំនិញមកពិនិត្យឬប៉ះពាល់ទំនិញច្រើនមុខបន្តគ្នា។

ចំណែក អាជីវករមិនត្រូវហូបអាហារនៅក្នុងតូបជួបជុំគ្នាច្រើនលើកលែងតែជាមួយបុគ្គលដែលនៅធ្វើការនៅក្នុងតូបលក់ដូរតែមួយជាមួយគ្នា មិនត្រូវអនុញ្ញាតឲ្យមានកុមារឬទារកនៅតាមតូបលក់ដូរ។

ក្នុងនោះតម្រូវឱ្យអ្នកគ្រប់គ្រងផ្សារ ឬម្ចាស់ផ្សារត្រូវធ្វើសំណើមករដ្ឋបាលខេត្តព្រះសីហនុដើម្បីទទួលបានសេចក្តីសម្រេច មុននឹងអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២២ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម