Connect with us

ព័ត៌មានជាតិ

សំណង់​ស្ទាក់​ទឹក​​តម្លៃ​រាប់​លាន​ដុល្លារកាត់ស្ទឹងសង្កែ ​បញ្ចប់​ចុង​ឆ្នាំ​នេះ

បានផុស

នៅ

បាត់ដំបង៖ គម្រោង​អភិវឌ្ឍន៍​សំណង់​ស្ទាក់​ទឹក​សាលា​តា​អន កាត់​ស្ទឹង​សង្កែ ​ដែល​គ្រោង​ចំណាយ​ថវិកា​អស់ប្រមាណ​ជា ៤១ លានដុល្លារសហរដ្ឋអាមេរិកដែលជាហិរញ្ញប្បទាន​ពី​សាធារណៈរដ្ឋ​កូរ៉េ​ និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាលមកដល់ពេលនេះ សម្រេចបាន​លទ្ធ​ផល​ប្រមាណ​ជា​៩០​ភាគរយ​ ​គ្រោង​បញ្ចប់នៅ​ចុងឆ្នាំ​២០២១​នេះ​។​

ក្រោយពេល​សាងសង់​រួច​គម្រោង​នេះផ្តល់​ទឹក​សម្រាប់​ស្រោចស្រព​លើ​ផ្ទៃដីស្រូវវស្សា​ចំនួន​​១៥.០០០​ហិកតានិងផ្ទៃដី​ស្រូវប្រាំង​ចំនួន៧.០០០​ ហិកតានៅក្នុងស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង​ស្រុក​ថ្មគោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​ឲ្យសារព័ត៌មានដឹង​នៅ​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២១​ថា គម្រោង​អភិវឌ្ឍន៍​សំណង់​ស្ទាក់​ទឹក​សាលា​តា​អន ស្ថិតក្នុងភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​មកទល់ថ្ងៃទី​៣​ខែសីហា សម្រេច​លទ្ធផល​ការងារ​បាន​ប្រមាណ​៩០​ភាគរយ​នៃ​គម្រោងហើយនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ នេះ​។​

គម្រោង​អភិវឌ្ឍន៍​សំណង់​នេះ ត្រូវបានចាប់ផ្តើមអនុវត្តកាលពី​ខែ មិថុនា ឆ្នាំ​២០១៨​ ដោយ​ប្រើប្រាស់ហិរញ្ញប្បទាន​បានមកពី​សាធារណៈរដ្ឋ​កូរ៉េ​និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាលសរុប​ចំនួន​ប្រមាណ​ជា​៤១​លាន​ដុល្លារ​ដើម្បី​ស្ទាក់​ទឹកស្ទឹង​សង្កែ​ទុក​សម្រាប់បម្រើដល់​ការស្រោចស្រពស្រូវដំណាំ របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន៣​ របស់ខេត្តបាត់ដំបង។​

គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកសាលាតា​អន​នេះ​រួមមាន សំណង់សិល្បៈកាលជាច្រើនទៀតដូចជា៖ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹងសង្កែ​ប្រវែង​២៥០​ម៉ែត្រ , សំណង់ទ្វារទឹកមេកាត់ស្ទឹងសង្កែ​ប្រវែង​៧៤​ម៉ែត្រ​ មួយកន្លែង ,ប្រឡាយបេតុង​ចំនួន ៤​ខ្សែ​ប្រវែង ១៣.៧៨០​ម៉ែត្រ, សំណង់ទ្វារទឹក​ចំនួន​ ​១២​កន្លែង, សំណង់ស្ទាក់ទឹកប្រឡាយរង​ចំនួន​២​កន្លែង , សំណង់លូចែកចាយទឹកប្រឡាយមេ​ចំនួន​៨​កន្លែង, ស្ពានឆ្លងកាត់ និង ស្ពានថ្មើរជើងកាត់ប្រឡាយមេ​សរុបចំនួន​១៨​កន្លែង និង ជណ្តើរចុះប្រឡាយមេ សម្រាប់អ្នកភូមិ ប្រើប្រាស់​ជាច្រើនកន្លែងទៀត ។​

ក្រោយពេល​សាងសង់​រួច​គម្រោង​នេះផ្តល់​ទឹក​សម្រាប់​ស្រោចស្រព​លើ​ផ្ទៃដីស្រូវវស្សា​ចំនួន​១៥.០០០​ហិកតា និង ផ្ទៃដី​ស្រូវប្រាំង​ចំនួន​៧.០០០​ហិកតា នៅក្នុង ស្រុក​ឯក​ភ្នំ ,ស្រុក​សង្កែ និង​ស្រុក​ថ្មគោល របស់ខេត្តបាត់ដំបង ។ គម្រោង​នេះ​ធ្វើឱ្យ​ស្ទឹង​សង្កែ​មានទឹក​នៅក្នុង​រដូវប្រាំង​ក៏ដូចជា​រដូវវស្សាគឺមាន​ទឹក​ផ្គត់ផ្គង់​ដល់ការ ផលិត​ទឹកស្អាត សម្រាប់​ប្រើប្រាស់​នៅក្នុង​ទីក្រុងបាត់ដំបង និង​លើកកម្ពស់​សោភ័ណភាព​ក្រុងបាត់​ដំបង​ឱ្យកាន់តែ​មាន​ភាព​ទាក់ទាញ។​

គម្រោង​អភិវឌ្ឍន៍​សំណង់​ស្ទាក់ទឹកសាលា​តា​អន​នេះ​គឺជា​គម្រោង​ទី​បី​ដែលរាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​សាង​សង់កាត់​ស្ទឹង​សង្កែ ដើម្បី​ទាញយក​ទឹក​ដែល​ធ្លាប់តែ​ធ្លាក់​ចូលទៅ​បឹង​ទន្លេសាប​ទុក​សម្រាប់ប្រើប្រាស់​នៅ​តំបន់ដាំដុះ​សងខាង​ស្ទឹង ដែល​គម្រោង​ទី​១​គឺ​ទំនប់ក​ង្ហ​ត​ក្នុងស្រុកបាណន់ និង​គ​ម្រោងទី​២​.សេក​សក​នៅក្នុង​ស្រុក​រត​នៈ​មណ្ឌល​និង​មានគម្រោងទី​៤​មួយទៀតដែលកំពុង​សិក្សានិង​ឈាន​ទៅ​ធ្វើការ​សាងសង់​អាងទឹក​មួយ​នៅស្ទឹង​ក្រញូងនៅក្បាល​ស្ទឹង​សង្កែ​មានលទ្ធភាព​ស្តុក​ទឹកបាន​ប្រមាណ​​ជា​២០០ លានម៉ែត្រគូប​៕​

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៤២ នាទីutes មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះសមាគមអ្នកនិពន្ធថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អង្គការ ILO នឹងបន្តបង្កើនកិច្ចសហប្រតិបត្តការល្អជាមួយក្រសួងការងារបន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ ប្រាប់​ថា​នឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៣ ម៉ោង មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

Sokha Hotels

ព័ត៌មានពេញនិយម