ព័ត៌មានជាតិ
ប្រព័ន្ធធារាសាស្ត្រខេត្តបាត់ដំបង មានសមត្ថភាពស្រោចស្រពដំណាំស្រូវប្រាំងជិត ៣ ម៉ឺនហិកតា នៅឆ្នាំ២០២៥
បើតាមការឲ្យដឹងពី លោក ខៃ សុដា អនុប្រធានមន្ទីរទទួលបន្ទុកក្ដាប់រួម នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបងបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ប្រព័ន្ធធារាសាស្ត្រ ខេត្តបាត់ដំបង នឹងមានសមត្ថភាព ស្រោចស្រពដំណាំស្រូវប្រាំងរបស់ប្រជាកសិករជិត ៣ ម៉ឺនហិកតា។

បច្ចុប្បន្ន បើសង្កេតមើលតាមបណ្ដាស្រុកគោលដៅធ្វើកសិកម្មដំណាំស្រូវ ប្រជាកសិករបានសម្រុកដាំដុះស្រូវប្រាំងច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ បន្ថែមពីការដាំដុះជាទម្លាប់ប្រពៃណី(ស្រូវវស្សា) ដែលធ្វើឲ្យប្រឈមនិងការខ្វះខាតទឹកស្រោចស្រពជាអន្លើៗ និងមានទំហំការដាំដុះលើសពីផែនការកំណត់។
បើតាមការបញ្ជាក់ពីលោក ខៃ សុដា អនុប្រធានមន្ទីរទទួលបន្ទុកក្ដាប់រួម នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ថា សម្រាប់ការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៥ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង សរុបទាំងអស់ចំនួន ២៧.០០០ហិកតា ខណៈនៅក្នុងឆ្នាំ២០២៣-២០២៤ តាមផែនការ មន្ទីរធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើផ្ទៃដីសរុបត្រឹមចំនួន ២១.០០០ហិកតា តែប៉ុណ្ណោះ។

លោកថា៖ «ដោយសារតែការប្រឈមនិងកត្តាប្រព័ន្ធធារាសាស្ត្រកន្លងមកនេះ ទើបនៅក្នុងឆ្នាំ២០២៥ នេះ ខាងមន្ទីរបានយកចិត្តទុកដាក់បង្កើនប្រព័ន្ធធារាសាស្ត្រ ២ បន្ថែមទៀត ខណៈកាលពីឆ្នាំ២០២៣-២០២៤ មានប្រព័ន្ធធារាសាស្ត្រត្រឹមតែ ៤ ទីតាំង។ ប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ចំនួន ៧ ទីតាំងនេះ ស្ថិតនៅក្នុងស្រុកបាណន់ ស្រុកឯកភ្នំ និងស្រុកបវេល មានសក្តានុពល និងសមត្ថភាព អាចស្រោចស្រពដំណាំស្រូវប្រាំងជិត ៣ ម៉ឺនហិកតា សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ»។

លោក ខៃ សុដា បានបន្ថែមថា ការពង្រីកប្រព័ន្ធធារាសាស្ត្របន្ថែមនេះ ស្របពេលដែលស្រូវបានថ្លៃ ហើយប្រជាកសិករបានផុសផុលក្នុងការធ្វើស្រែរដូវវស្សាជាលើកទី២ និងការធ្វើស្រែប្រាំងក៏មានសន្ទុះខ្លាំងផង ដូចជានៅស្រុកសង្កែ មោងប្ញស្សី និងស្រករុក្ខគិរី ជាដើម។
ទោះបីជាយ៉ាងណា លោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាកសិករទាំងអស់មេត្តាអនុវត្តតាមការណែនាំរបស់មន្ទីរជំនាញ ក្នុងការធ្វើស្រូវរដូវប្រាំង ដើម្បីកុំឲ្យមានការខាតបង់ទាំងពេលវេលា និងធនធានប្រាក់កាស និងកម្លាំងពលកម្មជាដើម បើសិនសម្រុកខ្លាំងលើសការកំណត់៕
អត្ថបទ៖ សៅ សារិទ្ធ


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


