ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាលពង្រឹងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមព្រំដែនកម្ពុជា-វៀតណាម
អាជ្ញាធរខេត្តកណ្ដាលបានចុះពង្រឹងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ពិសេសជំងឺបំប្លែងខ្លួនថ្មី ដែលតា ដែលកំពុងឆ្លងរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅប្រទេសវៀតណាម។

ថ្លែនៅក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកាលពីថ្ងៃទី០៤ ខែសីហានេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់កងកម្លាំងត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសហាមដាច់ខាតមិនឱ្យមានការឆ្លងដែនដោយខុសច្បាប់ឡើយ។
លោកអភិបាលរងខេត្ត បានបន្តថា៖ “ជំងឺកូវីដ-១៩ គឺជាមេរោគមួយដ៏កាចសាហាវ ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ឱ្យមានប្រសិទ្ធភាពខ្ពស់”។

លោក សុទ្ធ សាវឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បានឱ្យដឹងថា អង្គភាពចម្រុះទីស្នាក់ការក៏ដូចជាកងកម្លាំងសមត្ថកិច្ចឈរជើងនៅតាម ខ្សែបន្ទាត់ព្រំដែន សហការបានល្អជាមួយភាគីវៀតណាម ក្នុងការថែរក្សាស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់តាម ខ្សែបន្ទាត់ព្រំដែនសំដៅ រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងម្លាំងសមត្ថកិច្ចឈរជើងនៅព្រំដែនប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលដល់ប្រជាជនរស់នៅតាមខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ គោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ។

លោកបន្តថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ រដ្ឋាភិបាល និងសមត្ថកិច្ចប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបិទព្រំដែន ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងពីរចេញចូលឆ្លងកាត់ព្រំដែនទាំងពីរឡើយ ដើម្បីការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ