Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

បានផុស

នៅ

ការិយាល័យបុគ្គលិក នៃស្នងការនគរបាលខេត្តកណ្ដាល ព្រមានជាលាយលក្ខណ៍អក្សរលើកទី១លើនគរបាលចរាចរណ៍ចំនួន០៤នាក់ និងអប់រំ ធ្វើកិច្ចសន្យាចំនួន០៣នាក់ ហើយដាក់ឲ្យអនុវត្តវិន័យរយៈពេល ០៣ខែ នៅការិយាល័យបុគ្គលិក  ក្នុងចំណោមមន្រ្តីនគរបាលចរាចរណ៍ទាំង៧នាក់ ដែលចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅផ្លូវជាតិលេខ៣ លុះមានបញ្ហាបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋ ស្រាប់តែរើគោលដៅចេញទាំងមិនទាន់ចប់ការងារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ពិន័យបែបនេះ គឺបន្ទាប់ពី ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Lay Kongkea បានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ឋិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយនឹងការអត្ថាធិប្បាយនៅក្នុងវីដេអូថា «នៅពេលមានបញ្ហាចាប់ផ្ដើមរើប៉ារ៉ាស់ហើយ»។

តាមសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មានក្នុងស្រុកឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃទី០២ ខែមេសា សមត្ថកិច្ច ទាំង៧រូប បានដាក់គោលដៅនៅត្រង់ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩។ ក្នុងពេលអនុវត្តច្បាប់ ក្រុមសមត្ថកិច្ច ចេញស្ទាក់រថយន្ត ford មួយគ្រឿងនៅលើផ្លូវ ស្របពេលរថយន្ត fordជាន់ហ្រ្វាំង ស្រាប់តែរថយន្តមួយគ្រឿងទៀតមកបុកពីក្រោយ បណ្ដាលឱ្យខូចខាតខាងមុខ។ ក្រោយមានបញ្ហាបែបនេះ ក្រុមនគរបាលចរាចរណ៍ បានរើគោលដៅភ្លាមៗចេញពីទីតាំងកើតហេតុ ស្របពេលម្ចាស់រថយន្ត ដែលខូចខាតទាមទារឱ្យទទួលខុសត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម