ព័ត៌មានជាតិ
អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែលចូលរួមគាំទ្ររាជរដ្ឋាភិបាលកសាងគម្រោងព្រែកជីកហ្វូណនតេជោ
កណ្តាល ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្នុងនាមរាជរដ្ឋាភិបាលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដែលមានក្បាល ដីពាក់ព័ន្ធជាមួយគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង នៅបរិវេណវត្តព្រែកពោធិ៍ ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងនោះលោកអភិបាលខេត្តបានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួង បានសិក្សាធ្វើយ៉ាងណាឱ្យផ្លូវទឹកនេះ បើកនាវាចូលបាន ហើយរងផលប៉ះពាល់តិចតួចបំផុត លើបងប្អូនប្រជាពលរដ្ឋ ដោយបញ្ចៀសនូវផលវិបាករបស់ប្រជាពលរដ្ឋ ហើយប្រសិនបើការប៉ះពាល់កាន់តែច្រើន ការលំបាករបស់ប្រជាពលរដ្ឋ និងបំណងក៏កាន់តែច្រើនផងដែរ។
ហើយនៅពេលព្រែកជីករបស់យើង សាងសង់រួចរាល់នោះ នឹងផ្ដល់អត្ថប្រយោជន៍ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីរកស៊ីនៅក្នុងប្រទេសរបស់យើង ហើយបង្កើតការងារកាន់តែច្រើនជូនបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើង។

ធានាដល់ការផ្គត់ផ្គង់ត្រីសាច់ និងធ្វើការនេសាទបាននៅក្នុងតំបន់ព្រែកជីកនេះ ពិសេសព្រែកជីកនេះអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍ នៅពេលដែលព្រែកជីកនេះសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានសាងសង់ ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកម្សាន្តសប្បាយ និងបង្កើតការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋយើង និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើយ។
លោកអភិបាលខេត្ត បន្តថា កម្ពុជារបស់យើងបានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសរបស់យើង មានឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក ដូចនេះរាជរដ្ឋាភិបាលកម្ពុជា ដោយខិតខំធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងមានផ្លូវទឹកដោយខ្លួនឯង ដូច្នេះរាជរដ្ឋាភិបាលរបស់យើងខិតខំធ្វើយ៉ាងណាឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះទទួលបានជោគជ័យ។

ជាមួយគ្នានោះផងដែរ ក្រុមការងារអន្តរក្រសួង ក៏បានពន្យល់ពីលក្ខខណ្ឌបច្ចេកទេស ការសាងសង់ព្រែកជីកហ្វូណនតេជោ រួមមានជម្រៅ ទំហំព្រែកជាក់ស្ដែង និងការពង្រីកនៅតំបន់នៃការបទនាវាផងដែរ។ ព្រមទាំងបានធ្វើការពន្យល់ពីលក្ខខណ្ឌក្នុងការសងផលប៉ះពាល់ ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងនោះប្រជាពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់ដោយគម្រោងនេះ នឹងទទួលបានការដោះស្រាយផលប៉ះពាល់ពីរាជរដ្ឋាភិបាលគ្រប់ៗគ្នា បន្ទាប់ពីក្រុមការងារចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងនៅលើទីតាំងផ្ទាល់៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


