សន្តិសុខសង្គម
បញ្ជូនក្មេងទំនើង ០៥ នាក់ ទៅតុលាការខេត្តកណ្ដាល ករណីប្រើហិង្សា
នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ នគរបាលក្រុងតាខ្មៅ បានបញ្ជូនក្មេងទំនើងចំនួន ០២ ក្រុម ទៅកាន់តុលាការខេត្តកណ្ដាល ក្រោយធ្វើសកម្មភាពបើកឆាកប្រយុទ្ធគ្នា ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាលោកធ្វើការដឹកនាំកម្លាំងស្រាវជ្រាវឃាត់ក្មេងទំនើងចំនួន ០៥ នាក់ កាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវបេតុង ខាងក្រោយពន្ធនាគារខេត្តកណ្តាល ក្នុងភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន ០២ គ្រឿង ដោយម៉ូតូទី ០១ ម៉ាក Honda Scoopy ពណ៌ស ស្លាកលេខភ្នំពេញ 1JT0043 , ម៉ូតូទី ០២ ម៉ាក Suzuki Nex ពណ៌ឈាមជ្រូក ស្លាកលេខភ្នំពេញ 1 KY2360 និង មួកការពារសុវត្ថិភាពចំនួន ០៤។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៥ នាក់ និង វត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា កន្លងមក ក្មេងទំនើងទាំង ០២ ក្រុមនេះ តែងតែមានទំនាស់ផ្លែផ្កាឌឺដងដាក់គ្នាតាម(បណ្ដាញសង្គម Tik Tok) និង ធ្លាប់ដេញវាយគ្នាទៅវិញទៅមកជាច្រើនដងមកហើយ។ លុះមកដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក ស្រាប់តែក្រុមក្មេងទំនើងទាំង ០២ ក្រុមនេះ បានជិះម៉ូតូជួបគ្នាចៃដន្យតាមផ្លូវ ដោយភាគីម្ខាងជិះម៉ូតូឌុបគ្នា ០២ នាក់ និង ភាគីម្ខាងទៀតជិះឌុបគ្នា ០៣ នាក់ មកដល់ចំណុចកើតហេតុខាងលើ ក៏បានឈ្លោះប្រកែកគ្នា ហើយយកមួកសុវត្ថិភាពដែលពាក់ជាប់នៅក្បាលដោះមកបើកឆាកប្រយុទ្ធគ្នាទៅវិញទៅមក បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ដើម្បីធ្វើអន្តរាគមន៍ចាប់ក្មេងទំនើងទាំងនោះ៕
អត្ថបទ ៖ រដ្ឋា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


