ព័ត៌មានជាតិ
ដាំស្មៅចំណីសត្វ បានផលទាំងពូជ ទាំងលក់ និងស្លឹកជាចំណីសត្វ
ពូជស្មៅបីប្រភេទ ដែលនាំចូលពីប្រទេសថៃ ត្រូវបានកសិករខ្មែរបានសិក្សាស្វែងយល់យកពូជមកដាំហើយផ្តល់ការផ្គត់ផ្គង់សម្រាប់ជាចំណីសត្វនៅទូទាំង២៥ខេត្តក្រុង។
នេះជាការអះអាងរបស់កសិករខ្មែរម្នាក់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានដាំស្មៅបីប្រភេទនេះសម្រាប់ចំណីសត្វ។ លោក ម៉ា ទីន ដែលបានដាំស្មៅបីប្រភេទ លើផ្ទៃដីដំបូងជាង១ហិកតា ដោយការប្រើប្រាស់ទុនតិចតួចប៉ុណ្ណោះ ។
ឈ្មោះស្មៅទាំងបីប្រភេទ ដែលនាំចូលពីប្រទេសថៃ មានឈ្មោះថា ស្មៅផ្អែមអ៊ីស្រាអែល ស្មៅណេណា និងស្មៅឃីងហ្គ្រាស់។លោក ម៉ា ទីន បានដាំស្មៅប្រភេទនេះអស់រយៈពេលបីឆ្នាំមកហើយដោយប្រើរយៈពេលដាំ១ខែកន្លះ ទៅ២ខែ ដោយដាក់ជីអាចម៍គោជាប្រចាំហើយរដូវដែលដាំស្មៅទាំងនោះ គឺក្នុងកំឡុងខែមេសា ពេលធ្លាក់ភ្លៀងតិចៗដោយមិនចំណាយទឹកច្រើននោះទេ។

ប្រភេទស្មៅឈ្មោះ ណេណានិងស្មៅ ឃីងហ្គ្រាស់ សម្បូររោមច្រើន សមជាចំណីរបស់សត្វជើង៤ទំពាអៀងមាន គោ ក្របី ពពែ ចៀម ដោយឡែកចំពោះស្មៅផ្អែមអ៊ីស្រាអែល ស្លឹករបស់វាជាចំណីរបស់សត្វគ្រប់ប្រភេទ។ លោក ម៉ា ទីន បញ្ជាក់ទៀតថា បីឆ្នាំមកនេះ លោកមានគម្រោងដាំដុះស្មៅបីប្រភេទលើផ្ទៃដី២ហិកតាបន្ថែមទៀត ដោយសារតម្រូវការអ្នកដាំដុះច្រើននៅទូទាំង២៥ខេត្តក្រុង។

អ្នកដាំស្មៅរូបនេះ បញ្ជាក់ថា បច្ចុប្បន្ននេះមិនមានទិញពូជពីក្រៅនោះទេ តែធ្វើការបណ្តុះដើមខ្លួនឯងដោយក្នុងនោះស្មៅផ្អែមអ៊ីស្រាអែល មួយកង់បានថ្លៃ១៥០រៀល ស្មៅណេណា មួយកង់បានថ្លៃ១៣០រៀល និងស្មៅឃីងហ្គ្រាស់ មួយកង់បានថ្លៃ១០០រៀល ហើយលក់ក្នុង១ថ្ងៃ បានជាង៥០០បំពង់ ផងដែរ៕
អត្ថបទ ៖ កញ្ញា វ៉ាត
-
សេដ្ឋកិច្ច១៦ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


