Connect with us

ព័ត៌មានជាតិ

សមាគមនិស្សិតខ្មែរនៅកូរ៉េមានទីស្នាក់ការផ្ទាល់ខ្លួន ក្រោយបង្កើតបាន៨ឆ្នាំ

បានផុស

នៅ

ក្រោមការយកចិត្តទុកដាក់ ពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងសហការី ទីបំផុតសមាគមនិស្សិតខ្មែរនៅកូរ៉េមានទីស្នាក់ការផ្ទាល់ខ្លួនហើយ នៅទីក្រុងសេអ៊ូល បន្ទាប់ពីបានបង្កើតសមាគមនេះអស់រយៈពេល៨ឆ្នាំ។ នេះជាសមាគមនិស្សិតកម្ពុជាទី១ នៅក្រៅប្រទេសដែលមានទីស្នាក់ការផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា និង លោក Yu Changhyung តំណាងសមាគម Happy Dream Association ដែលជាសប្បុរសជនឧបត្ថមដល់ការជួលអគារ នៅសង្កាត់ហាន់ណាំ ខណ្ឌយ៉ុងសាន ទីក្រុង សេអ៊ូល និងមានការចូលរួមពីមន្រ្តីទូត និងនិស្សិតចំនួនប្រមាណ២០នាក់ផងដែរ ក្រោមបរិយាកាសរីករាយ និងក្ដីរំភើប។

ថ្លៃងក្នុងរបាយការណ៍ស្វាគមន៍នៃពិធីសម្ពោធ លោកស្រី តូច ពិសី ប្រធានសមាគមនិស្សិតកម្ពុជាអាណត្តិទី៨ បានលើកឡើងថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជាព្រឹត្តិការណ៍សឹងតែពុំនឹងស្មានដល់សម្រាប់ក្រុមប្រឹក្សាភិបាលសមាគមគ្រប់ៗអាណត្តិកន្លងមក។

លោក ឡុង ឌីម៉ង់ បានផ្តាំផ្ញើនិស្សិត សូមប្រើប្រាស់ទីតាំងនេះប្រកបដោយគុណភាព និងគុណតម្លៃ ហើយសង្ឃឹមថា ទីស្នាក់ការនេះនឹងជាកន្លែងផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងជួយដោះស្រាយបញ្ហានានារបស់និស្សិតក្នុងកំឡុងពេលសិក្សានៅកូរ៉េ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម