Connect with us

ព័ត៌មានជាតិ

លោកយាយ លោកតា ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ចំនួន​១២​គ្រួសារ ទទួល​បាន​អំណោយ​ដ៏​ថ្លៃថ្លា​ពី​លោក ហ៊ុន ម៉ា​ណែ​ត

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​៦ នាឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​អញ្ជើញ​លោកយាយ លោកតា ដែល​មាន​ជីវភាព​លំបាក ខ្វះខាត​នៅ​ជុំវិញ នៃ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​នៅ​ភូមិ​ថ្នល់​បែក​ខាងលិច និង​ភូមិ​ថ្នល់​បែក​ខាងកើត ក្នុង​ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បី​ឧបត្ថម្ភ​ជូន​គាត់​នូវ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​ឧ​ត្ត​ម​សេនី​យ៍ ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បាន​សំណូមពរ​ដល់​លោកយាយ លោកតា និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ យើងទាំងអស់គ្នា​មេត្តា​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត នូវ​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ការផ្អាក​ការ រៀបចំ​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យោគយល់​ដល់​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​ការផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​អាយុជីវិត របស់​ប្រជាជន​យើង កុំឱ្យ​មានការ​ឆ្លង​រាលដាល និង​ការទទួល​មរណៈភាព​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះ​។

សូមជម្រាបថា អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ដែល​បាន​ឧបត្ថម្ភ​ជូន លោកយាយ លោកតា នៅពេលនេះ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥៣ វិនាទី មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ២៤ នាទីutes មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះសមាគមអ្នកនិពន្ធថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អង្គការ ILO នឹងបន្តបង្កើនកិច្ចសហប្រតិបត្តការល្អជាមួយក្រសួងការងារបន្ថែមទៀត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ប្រាប់​ថា​នឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានជាតិ៣ ម៉ោង មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

Sokha Hotels

ព័ត៌មានពេញនិយម