ព័ត៌មានជាតិ
ក្រុមគ្រួសារសពជនរងគ្រោះបាត់បង់ជីវិត ៤ នាក់ ដោយអគ្គិភ័យនៅខណ្ឌពោធិ៍សែនជ័យ ទទួលអំណោយមនុស្សធម៌ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
កាលពីយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចាត់ឲ្យ លោកស្រី មុំ ចាន់ដានី លេខាធិការសាខា និងលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពរងគ្រោះបាត់បង់អាយុជីវិតមួយគ្រួសារ ដោយអគ្គីភ័យ កាលពីវេលាម៉ោង ៥ ព្រឹក ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅផ្ទះជួលមួយកន្លែង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន សពទាំងអស់ ត្រូវបានយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា សពជនរងគ្រោះមួយគ្រួសារនេះ មានឪពុកឈ្មោះ ហេង វណ្ណខយ អាយុ ៣៨ ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ , ម្តាយឈ្មោះ ប៊ុត ពុធ អាយុ ៣២ ឆ្នាំ មុខរបរលក់កាហ្វេ , កូនស្រីច្បងឈ្មោះ ឃឿង ខយប៊ុតគិរីទេវី អាយុ ៧ ឆ្នាំ រៀនថ្នាក់ទី ២ និងកូនស្រីពៅឈ្មោះ ឃឿង ខយសុវណ្ណម៉ី អាយុ ៩ ខែ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតចំពោះមរណភាពនេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានមានប្រសាសន៍ថា ការមកចូលរួមបុណ្យសពនៅពេលនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះ តាមរយៈ លោកប្រធានសាខា បានចាត់ឲ្យរូបលោក និងលោកស្រីលេខាធិការ មកចូលរួមបុណ្យផ្ទាល់ ដោយនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ៥ លានរៀល សម្រាប់យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ព្រមទាំងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពអ្នកទាំង ៤ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ សុខា


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


