ព័ត៌មានជាតិ
អំណោយរបស់សម្ដេចធិបតី ត្រូវបានផ្តល់ជូនកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
អភិបាលខេត្តកំពង់ចាម បាននាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវឯកសណ្ឋានប្រយុទ្ធចំនួន២,០០០សម្រាប់ មកផ្ដល់ជូនកងកម្លាំងនគរបាលខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំអំណោយជា ឯកសណ្ឋានប្រយុទ្ធ ២,០០០សម្រាប់ ដែលជាអំណោយ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់ជូនកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា ឯកសណ្ឋានប្រយុទ្ធនេះ សុទ្ធតែជាផលិតផលថ្មី ផ្ដល់ជូនបងប្អូនកងកម្លាំងប្រដាប់អាវុធ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីយកទៅប្រើប្រាស់ ប្រកបដោយឆន្ទៈមោះមុត នៅក្នុងបុព្វហេតុជាតិមាតុភូមិ និងការ ការពារបូរណភាពទឹកដី និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា បច្ចុប្បន្នសភាពការណ៍នៅព្រំដែនកម្ពុជា ថៃ ចាប់ពីទិសមុំបី រហូតមកដល់ប្រាសាទតាមាន់ តាក្របី និងតាមបណ្ដាខេត្តផ្សេងទៀតដល់ខេត្តពោធិ៍សាត់ គឺមានការវិវត្តនូវភាពស្មុគស្មាញ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលទាមទារចាំបាច់ នូវការអន្តរាគមន៍ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលមានកងយុទ្ធពលខេមរភូមិន្ទ រួមជាមួយកម្លាំងនគរបាលជាតិ។

ដូច្នេះទាមទារឱ្យកម្លាំងរបស់យើង យកចិត្តទុកដាក់ខ្ពស់ដើម្បីរួមសហការជាមួយកម្លាំងនៅតាមព្រំដែន និងកម្លាំងនៅតាមភូមិភាគទី ៥។

លោកអភិបាលខេត្តក៏បានយកឱកាសនោះ ថ្លែងកោតសរសើរដល់ លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ដែលបានរៀបចំកម្លាំងអន្តរាគមន៍ ២កងអនុសេនាតូច និងបានហ្វឺកហ្វឺនបន្ថែមដល់កងកម្លាំង និងបានបំពាក់សម្ភារៈសពាវុធ ត្រៀមរួចជាស្រេច រង់ចាំទទួលតែបទបញ្ជាប៉ុណ្ណោះ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


