ព័ត៌មានជាតិ
លោក ហែម សុវត្ថិ ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាជូនកងកម្លាំង នៅខេត្តព្រះវិហារ
ព្រះវិហារ ៖ នារសៀល ថ្ងៃចន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥ លោក ហែម សុវត្ថិ ប្រធានយុវជនគណបក្សប្រជាជនទទួលបន្ទុកតំបន់ Troyes និង Centre-Val-de-Loire ប្រទេសបារាំង បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកងកម្លាំងប្រចាំការ នៅទីបញ្ជាការកង ពលធំអន្តរាគមន៍លេខ៣ ដោយទទួលស្វាគមន៍ពីសំណាក់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដោយ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ព្រមទាំង លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគម៍លេខ៣ និងបាននាំយកគ្រឿង ឧបភោគ-បរិភោគ និងគ្រឿងបរិក្ខារចាំបាច់ និងថវិកា មួយចំនួនធំ។

នៅថ្ងៃដដែលនេះដែរ លោក ហែម សុវត្ថិ ក៏បានជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែន នៅគណៈបញ្ជាការនគរបាលជាតិការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ដោយបាននាំយកគ្រឿងឧបភោគ-បរិភោគ និងគ្រឿងបរិក្ខារចាំបាច់ និងថវិការមួយចំនួនធំ ដែលជាការរួមចំណែករបស់សប្បុរសជន និងក្រុមការងារ ជូនដល់កងកម្លាំង៕






























-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


