ព័ត៌មានជាតិ
អាជ្ញាធរស្រុកស្ទឹងត្រង់ និងសហគមន៍ទុរេនបែកអន្លូង យកអំណោយជូន ទីបញ្ជាការជួរមុខខេត្តព្រះវិហារ
អាជ្ញាធរស្រុកស្ទឹងត្រង់ អាជ្ញាធរអារក្សត្នោត រួមនឹងសហគមន៍ទុរេនបែកអន្លូង បាននាំយកអំណោយ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅប្រគល់ជូនទីបញ្ជាការជួរមុខនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ។

ដើម្បីជាការលើកទឹកចិត្ត និងសកម្មភាពខ្មែរជួយខ្មែរ ជាពិសេសជួយគាំទ្រកម្លាំងចិត្តដល់កងកម្លាំងកងទ័ពជួរមុខដែលយាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាក់ស្តែងនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ រួមសហការជាមួយរដ្ឋបាលឃុំអារក្សត្នោត និងសហគមន៍ទុរេនបែកអន្លូងស្ទឹងត្រង់ នាំយកស្បៀងអាហារ ទុរេន និងថវិកា ទៅប្រគល់ជូនឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខនៅព្រំដែនកម្ពុជា-ថៃ តំបន់សមរភូមិទិសទី ១ ប្រាសាទព្រះវិហារ ស្ថិតនៅភូមិធម្មជាតិតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក បាន ស្រេង បញ្ជាក់ថា សម្ភារៈទាំងអស់នេះ ពិសេសផ្លែទុរេន គឺបានមកពីការចូលរួមលះបង់ទឹកចិត្តរបស់ប្រជាពលរដ្ឋជាកសិករដាំទុរេនបែកអន្លូង ឃុំអារក្សត្នោត ក្នុងស្មារតីរួមគ្នាជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ។

ទន្ទឹមនឹងនេះដែរ លោកនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស មានប្រសាសន៍ដែរថា អភិបាលកិច្ចល្អ ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ និងអនុវត្តតាមបទបញ្ជា អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ កងយោធពលខេមរភូមិន្ទមានកាតព្វកិច្ច ត្រូវរក្សាភាពស្មោះត្រង់ ដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ទាំងនេះ គឺជាកិច្ចការស្នូលអាទិភាពដែលកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើកសាងឱកាសសម្រាប់អភិវឌ្ឍន៍ជាតិ។

គូសបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ ទុរេន ថវិកា របស់រដ្ឋបាលស្រុកស្ទឹងត្រង់ អាជ្ញាធរឃុំអារក្សត្នោត រួមសហការជាមួយសហគមន៍ទុរេនបែកអន្លូង រួមមាន ៖ អង្ករ , ទឹកបរិសុទ្ធ , ផ្លែទុរេនជិត ២ តោន , បន្លែ ត្រី សាច់ និងថវិកា ១០ លានរៀល៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


