ព័ត៌មានជាតិ
សម្តេចតេជោហ៊ុនសែន ចេញសារចរទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារាចរទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានី ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃហើយមានការប្រឈមនឹងហានិភ័យនិងស្ថិតក្រោម ការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្សនិងការអភិវឌ្ឍគឺត្រូវតែមានតុល្យភាព។

សារាចរការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌដែលត្រូវបានចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោថ្ងៃទី១២ ខែ តុលា ២០២១ បានលើកឡើងថា៖ រាជរដ្ឋាភិបាលបានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្ម បណ្តាលឱ្យមានការបាត់បង់ការវាយបំផ្លិចបំផ្លាញការធ្វើឱ្យខូចខាត តាមគ្រប់រូបភាពជាបន្តបន្ទាប់ចំពោះសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានី ខេត្តដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មាន តម្លៃហើយមានការប្រឈមនឹងហានិភ័យនិងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្សនិងការអភិវឌ្ឍគឺត្រូវតែមានតុល្យភាព។

សារាចរបានបន្តថា ហេតុនេះដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុងដែលមានសំណង់អគារសាសនាផ្សេងៗសំណង់សាធារណៈ សំណង់ឯកជន ភូមិដ្ឋាននិងផ្ទះ បុរាណស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ចុះថ្ងៃទី២៥ខែមករាឆ្នាំ ១៩៩៦ រាជរដ្ឋាភិ បាលសូមធ្វើការណែនាំដូចខាងក្រោម៖

១-ហាមឃាត់ចំពោះការកែប្រែការប្តូររូបរាងខាងក្រៅឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ២-ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញ សំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌដើម្បីការពារឱ្យបានគង់វង្ស។ ៣-បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ ការពារនិងក្រៅតំបន់ការពារដោយផ្តោតលើយុទ្ធសាស្ត្រគោលនយោបាយនិងផែនទីចង្អុលបង្ហាញដើម្បីជំរុញការអភិរក្សនិងការអភិវឌ្ឍទីក្រុងបេតីកភណ្ឌប្រកបដោយនិរន្តរ ភាព។៤- សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុលកែប្រែរូបរាងឬវាយកម្ទេចចោលត្រូវស្នើសុំការពិនិត្យនិងសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងអាជ្ញា ធរពាក់ព័ន្ធជាមុនសិន៕
ដោយ ៖ ណារី



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


