ព័ត៌មានជាតិ
អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាប្រកាសពីការចាប់ផ្តើមអនុវត្តន៍យុទ្ធនាការសំអាតបរិស្ថាន
សៀមរាប ៖ បើកយុទ្ធនាការនៅឆ្នាំ២០២១នេះ អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បានប្រកាសពីការចាប់ផ្តើមអនុវត្តន៍យុទ្ធនាការសម្អាតបរិស្ថាន នឹងប្រមូលសំណល់ប្លាស្ទិកនៅបឹងទន្លេសាបនារដូវទឹកសម្រក នឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក» ដែលរៀបចំឡើងនៅសហគមន៍មេជ្រៃ ស្ថិតនៅបរិវេណវត្តមេជ្រៃ ភូមិពាមតាអ៊ួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

ក្នុងនោះ ដោយមានវត្តមានចូលរួមពីសំណាក់លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរទេសចរណ៍ និងលោក ស៊ា សុផល ប្រធានគម្រោងអង្ករប្តូរយកប្លាស្ទិក និងស្ថាប័នពាក់ព័ន្ធជាច្រើន និងបងប្អូនប្រជាពលរដ្ឋជាង៣០០នាក់ បានមកទទួលអង្ករដូរជាមួយថងប្លាស្ទីកផងដែរ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានកោតសរសើរជាខ្លាំងចំពោះគម្រោងប្លាស្ទិកដូរយកអង្ករនេះ គឺជាគម្រោងដែលបានចូលរួមជំរុញឲ្យមានភាពស្អាត និងបៃតងនៅតាមតំបន់បឹងទន្លេសាប និងតំបន់ផ្សេងៗទៀត ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឱ្យកាន់តែច្រើនឡើងថែមទៀត។

លោកជំទាវ បានបង្ហាញទៀតថា យុទ្ធនាការនៅឆ្នាំនេះ នឹងបន្តជំរុញ ដើម្បីលើកទឹកចិត្តដល់ប្រជាសហគមន៍ ឱ្យពូកគាត់ចូលរួមសម្អាតសំណល់ប្លាស្ទិក និងធ្វើការទុកដាក់បែងចែកញែកសំរាមប្លាទិកឱ្យបានត្រឹមត្រូវ ហាមមិនឱ្យដុត និងបោះចោលក្នុងទឹកទន្លេសាបឡើយ។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី មានប្រសាសន៍ថា អង្គការមូលនិធិទំពាំងស្នងឫស្សី បានផ្តួចផ្តើមយុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកឡើង និងរដូវទឹកសម្រក គឺចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាប ដូចជាសហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប។

លោកបានបញ្ជាក់ថា តាមរយៈក្រុមយុវជនស្ម័គ្រចិត្តមេត្រីបរិស្ថានបឹងទន្លេសាប ឬហៅថា TONLE SAP WARRIORS បានចុះអប់រំសហគមន៍ឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវហើយ គឺយើងឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍មេជ្រៃនៅក្នុងឆ្នាំ២០២០ ក្នុងទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ដើម្បីគាំទ្រដល់ គម្រោងប្លាស្ទិកប្ដូរយកអង្ករ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន ដែលគម្រោងនេះទទួលបានជោគជ័យដ៏ត្រចះត្រចង់រួចមកហើយ៕
ដោយ ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ