Connect with us

ព័ត៌មានជាតិ

ទីលានតេជោ គឺជាសមិទ្ធផលថ្មី សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត

បានផុស

នៅ

ឆាប់នេះៗទីលានតេជោ នៅខេត្តព្រះសីហនុ នឹងបានទទួលភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត រួមជាមួយព្រឹត្តិការណ៍ជាច្រើនទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គួច ចំរើន អភិបាលនៃ​គណ​អភិបាល ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ ២០២១​ ខណៈ​លោកដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ទីលាន​តេ​ជោ​ ដែល​កំពុងដំណើរការសាងសង់ ស្ថិតនៅតាម​បណ្តោយ វិថី​តេ​ជោ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ លោក​បានមាន​ប្រសាសន៍​ថា រដ្ឋបាលខេត្ត​ខំ​ចំណាយ​ថវិកា​ក្នុងការ​ធ្វើឡើង​យ៉ាងច្រើន ហើយ​ប្រសិនបើ​មិនបាន​ចូលរួម​កសាង​សូមមេត្តា​កុំ​បំផ្លាញ ព្រោះ​វា​ជា​សម្បត្តិ​សាធារណៈ​របស់​យើងទាំងអស់គ្នា​។

​​ក្នុងនោះ​លោក​បាន​សង្កត់ធ្ងន់ថា​ក​ន្ល​ង​មក​ថ្មីៗ​នេះ​ មាន​ជនខិលខូច​បាន​លួច​កាត់​បំផ្លាញ​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៨០០ និង​ផ្លូវ ៨៣៥ ដោយ​យើង​បាន​ខិតខំ​ត​ភ្ជាប់​រួចហើយ នៅតែមាន​អ្នក​លួច​កាត់បំផ្លាញជា​បន្តបន្ទាប់​។​ ដូចនេះ​លោក​សូម​អំពាវនាវ​ដល់​អ្នក​ទិញ​ត្រូវ​បញ្ឈប់​ការទិញ​ផល​ចោរកម្ម​ ដែលជា​ការបំផ្លិចបំផ្លាញ​នូវ​សមិទ្ធផល​របស់​យើង​ហើយ​ការ​កាត់​បំផ្លាញ​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ​នេះ ​វា​បង្កឱ្យមាន​ផល​លំបាក​ក្នុងការ​ធ្វើដំណើរ​នៅពេល​យប់​របស់​ប្រជាពលរដ្ឋ​និង​អាច​ជួប​គ្រោះថ្នាក់​ផ្សេងៗ​ថែមទៀត​ផងដែរ ​ដូច្នេះ​យើង​ត្រូវ​ចូលរួម​ថែរក្សា​សម្បត្តិ​សាធារណៈ​របស់​យើងទាំងអស់គ្នា​។

​ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃ​គណ​អភិបាល ខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​ទទួល​ការសាងសង់​ក្រាល​ក្រា​នី​ត​ត្រូវ​ព​ន្លឿ​ន​ ក្នុង​ការងារ​សាងសង់​ឱ្យបាន​លឿន​តាម​ផែនការ​ស្របតាម​ស្តង់ដា​បច្ចេកទេស និង​ធានា​គុណភាព​ខ្ពស់ ក្នុងកា​ប្រើប្រាស់​បានយូរ​អង្វែង ព្រមទាំង​រៀបចំ​ទីតាំង​ដំឡើង​បង្គោល​ភ្លើង និង​អូស​ខ្សែភ្លើង​ស្របពេល​ការដ្ឋាន​កំពុង​សាងសង់ ហើយ​បន្ទាប់ពី​ក្រាល​ក្រា​នី​ត​រួច ​គឺដើម្បី​មាន​ភាពងាយស្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ដើរលេង​កម្សាន្ត និង​ហាត់ប្រាណ​តាម​បណ្ដោយ​វិថី​តេ​ជោ​របស់​យើង។ ព្រោះ​ទីលាន​នេះ​សម្រាប់ធ្វើព្រឹត្តិការណ៍ជាតិ និង​អន្តរជាតិ ក៏​ជា​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​បរទេស​មកលេង​កម្សាន្ត​ផងដែរ៕​

អត្ថបទ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម