សន្តិសុខសង្គម
ជំនន់ទឹកភ្លៀងជន់លិចឃុំចំនួន ៤ ក្នុងស្រុកបាទី ធ្ងន់ធ្ងរជាងគេ
នៅពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ ២០២១នេះ នៅទូទាំងខេត្តតាកែវ ទទួលរងនូវទឹកភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បង្កជាជំនន់ទឹកភ្លៀងជន់លិចផ្លូវក៏ដូចជាផលស្រូវប្រជាពលរដ្ឋជាច្រើនកន្លែងទូទាំងខេត្តតាកែវ។
ក្នុងចំណោមស្រុក ក្រុងទាំង ១០ នៃខេត្តតាកែវ ដែលបានរងផលប៉ះពាល់ខ្លាំងនូវជំនន់ទឹកភ្លៀងគួរឲ្យតក់សម្គាល់គឺមានឃុំចំនួន ៤ នៅស្រុកបាទី។

ឆ្លើយតបនិងសភាពការណ៍នេះដែរលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានចុះពិនិត្យស្ថានភាពដែលកំពុងមានការប៉ះពាល់ដល់ប្រយោជន៍បងប្អូនប្រជាពលរដ្ឋជាក់ស្តែង ក្នុងនោះមានដូចជាផ្លូវដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀងត្រង់ចំណុចភ្នំតាម៉ៅ ភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី។

ដោយឡែកនៅឃុំចំបក់ ឃុំត្រពាំងសាប ឃុំពារាម និងឃុំត្នោត បានធ្វើការកាយប្រឡាយដើម្បីរំដោះទឹកសម្រួលទឹកឲ្យហូរបានលឿន កុំឲ្យមានការជន់លិច សង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងស្រុកបាទីបានជាច្រើនកន្លែង។
ផ្អែកតាមស្ថានភាពជាក់ស្តែងនៅស្រុកបាទីគិតមកត្រឹមថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទឹកបានស្រកចុះជាបណ្តើរៗហើយ ព្រោះរដ្ឋបាលស្រុកនិងកម្លាំងពាក់ព័ន្ធផ្សេងៗបានរួមគ្នាដោះស្រាយបានទាន់ពេលវេលា ពិសេសបានកាយប្រឡាយបង្ហូរទឹកចូលប្រឡាយមេ ដើម្បីបញ្ជៀសការជន់លិចភូមិស្រុក និងផលស្រូវប្រជាពលរដ្ឋ៕



អត្ថបទៈ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ