ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឧបនាយករដ្ឋមន្រ្តីថៃ ថា ក្នុងនាមប្រធានអាស៊ាន កម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅ លោក ដុន ប្រាម៉ាត់វីណៃ (Don Pramudwinai) ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃថា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបណ្តាប្រទេសសមាជិកទាំង ១០ និងដៃគូដទៃផ្សេងទៀត ដើម្បីចូលរួមកសាងសហគមន៍តំបន់ ឲ្យបន្តរក្សាសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងធ្វើឲ្យអាស៊ាន ទៅជាគំរូ នៃកិច្ចសហប្រតិបត្តិការតំបន់។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់លោក ដុន ប្រាម៉ាត់វីណៃ នៅក្នុងជំនួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី បន្ទាប់ពីលោករដ្ឋមន្រ្តីការបរទេសថៃរូបនេះ ចង់ដឹងអំពីទស្សនវិស័យរបស់សម្តេចតេជោ ក្នុងពេលដឹកនាំអាស៊ាន នៅឆ្នាំ ២០២២ខាងមុខ។
នៅក្នុងជំនួបនោះលោក ដុន ប្រាម៉ាត់វីណៃ បានគោរពពាំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងពាំនាំនូវការអបអរសាទរជូនពរសម្ដេចតេជោ ហ៊ុន សែន ដែលនឹងក្លាយទៅជាប្រធានអាស៊ាន នៅឆ្នាំក្រោយនេះ និងបានគោរពជូនពរសម្ដេចតេជោ ដឹកនាំអាស៊ានទទួលបានជោគជ័យ។
លោក ដុន ប្រាម៉ាត់វីណៃ ក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលបានធ្វើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដោយជោគជ័យ និងបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានជាង ៩០ភាគរយ។ ជាមួយនេះលោក ដុន ប្រាម៉ាត់វីណៃ បានអបអរសាទរ ចំពោះសម្ដេចតេជោ ដែលបានអភិវឌ្ឍន៍កម្ពុជាបានយ៉ាងឆាប់រហ័ស។ លោក ដុន ប្រាម៉ាត់វីណៃ ក៏បានគោរពសុំការស្វែងយល់ ពីសម្ដេចតេជោចំពោះទស្សនវិស័យ នៃការដឹកនាំអាស៊ាននៅឆ្នាំ ២០២២ខាងមុខ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ដុន ប្រាម៉ាត់វីណៃ ដែលបានពាំនាំនូវសារ របស់លោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចា និងបានជូនពរសម្ដេច។
សម្ដេចតេជោ ក៏បានជម្រាបជូនលោក ដុន ប្រាម៉ាត់វីណៃ ថា ក្នុងនាមជាប្រធានអាស៊ាននោះ គឺទី១. កម្ពុជានឹងខិតខំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច-សង្គម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន នៅក្នុងតំបន់អាស៊ាន។ ទី២. គឺពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន។ ទី.៣ សម្ដេចតេជោ ក៏បានជម្រាបជូនលោក ដុន ប្រាម៉ាត់វីណៃ នៅជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនោះ គឺជំរុញការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមDOC, ជំរុញឲ្យប្រទេសពាក់ព័ន្ធ ធ្វើការចរចាគ្នា, ខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចបាននូវ COD។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបណ្តាប្រទេសសមាជិកទាំង ១០ និងដៃគូដទៃផ្សេងទៀត ដើម្បីចូលរួមកសាងសហគមន៍តំបន់ ឲ្យបន្តរក្សាសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងធ្វើឲ្យអាស៊ានទៅជាគំរូ នៃកិច្ចសហប្រតិបត្តិការតំបន់៕
ដោយ៖ ណារី




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


