ព័ត៌មានជាតិ
មកស្គាល់ទីតាំងពីរកន្លែងនៅខេត្តសៀមរាប ត្រៀមទទួលអ្នកទេសចរឆ្លងឆ្នាំ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបគ្រោងបង្កើតកម្មវិធីចំនួន២ នៅក្នុងក្រុងសៀមរាប និងនៅសហគមន៍ព្រៃឈើចង្ក្រានរយនៃស្រុកវារិន សម្រាប់ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំនេះ (Countdown)។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំដោយសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបរួមមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ដែលគោលដៅចំនួន២នៃកិច្ចប្រជុំនេះ គឺការរៀបចំពិធីឆ្លងឆ្នាំសកលនៅក្នុងក្រុងសៀមរាប ដោយជ្រើសរើសយកទីតាំងសួនច្បារព្រះរាជដំណាក់ និងផ្សារភ្ជាប់ជាមួយគោលដៅមួយទៀត គឺនៅសហគមន៍ព្រៃឈើចង្ក្រានរយ នៃស្រុកវារិន។





ជាការកត់សម្គាល់ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋភិបាលកម្ពុជា បានបញ្ចេញផ្ញើសារជាសំឡេងជូនជនរួមជាតិ ស្តីពីប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ធ្នូ កន្លងទៅថ្មីៗនេះ។
អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា លើកឡើងថា សម្បត្តិធម្មជាតិនៃសហគមន៍ព្រៃឈើចង្ក្រានរយ គឺជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញក្រៅពីប្រាសាទ។ ហើយការចូលរួមរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល និងការមកទស្សនាបន្តទៅថ្ងៃអនាគត នៅតំបន់ព្រៃធម្មជាតិនេះ គឺពិតជាក្តីសង្ឃឹម ក្នុងការជួយដល់សេដ្ឋកិច្ចសង្គម និងជីវភាពប្រជាជនក្នុងតំបន់នេះ ក្រោយវិបត្តិកូវីដ-១៩។
ឯកឧត្តមអភិបាលខេត្តបានបន្តថា បើយោងតាមស្ថានភាពបច្ចុប្បន្ននេះ ទំនោរនៃការដើរកម្សាន្តរបស់ប្រជាជនខ្មែរ ឃើញមានការកើនឡើង ក៏ប៉ុន្តែដោយសារកូវីដ-១៩ ស្ថានភាពភាពនៃដំណើរកម្សាន្តក៏មានការផ្លាស់ផងដែរ ដូច្នេះភ្នំចង្ក្រានរយគឺជាតំបន់អេកូទេសចរណ៍ ដែលភ្ញៀវជាតិនិងអន្តរជាតិមានការចាប់អារម្មណ៍។
លោកក៏បានបង្ហាញឱ្យដឹងនៅក្នុងបទសម្ភាសន៍ដែរថា គម្រោងនៃការរៀបចំពីធីឆ្លងឆ្នាំថ្មី ឆ្នាំសកល ( ២០២១-២០២២ ) នៅសហគមន៍ព្រៃឈើចង្ក្រានរយ គឺស្ថិតក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយនេះ ដែលកម្មវិធីឆ្លងឆ្នាំនេះ ស្ថិតក្រោមកិច្ចសហការគាំទ្រដោយ រដ្ឋបាលខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងមានការចូលរួមឧបត្ថម្ភដោយវិស័យឯកជន។ ក្នុងកម្មវិធីនេះ មានការបែងចែកជាពីរផ្នែក គឺបើកឱ្យមានការចូលរួមដោយសេរីពីសំណាក់ប្រជាសហគមន៍ និងមានការរៀបចំលក់ជាកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ។
កិច្ចប្រជុំនោះក៏បានបង្ហាញឱ្យដឹងដែរថា តំបន់ភ្នំចង្ក្រានរយ មានគោលដៅសម្រាប់ភ្ញៀវទេសចរណ៍ទស្សនាជាច្រើន ហើយក៏ជាទីតាំងប្រវត្តិសាស្ត្រមួយផងដែរនាសម័យកាលព្រះបាទត្រសក់ផ្អែម។ តំបន់ទសចរណ៍ធម្មជាតិមួយនេះ មានព្រៃទស្សនាសត្វស្លាបកម្រ ដែលភៀសខ្លួនចេញពីតំបន់និងពិភពលោក មកសង្ងំលាក់ខ្លួននៅក្នុងតំបន់ព្រៃភ្នំចង្ក្រានរយតាមរដូចកាល ក្រៅពីនេះតំបន់ចង្ក្រានរយ ក៏ជាទីតាំងដែលមានថ្មដុះចេញជារូបសត្វផ្សេង ចំការម្នាស់ដុះលើថ្មជាដើម ហើយដែលទាំងនេះហើយ គឺជាចំណុចសក្តានុពលទេសចរណ៍ដ៏ទាក់ទាញបំផុត នៅស្រុកវារិន្ទ នៃខេត្តសៀមរាប៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី