ព័ត៌មានជាតិ
ត្រីផ្សោតមួយក្បាលកន្ទុយជាប់មង មិនទាន់សង្គ្រោះបានឡើយរហូតមកដល់ថ្ងៃនេះ
រហូតមកដល់ថ្ងៃទី ១០ ខែមករាឆ្នាំ ២០២២ ត្រីផ្សោតដែលរស់នៅ ក្នុងអន្លង់ឈើទាល តំបន់ទេសចរណ៍ព្រះរំកិល កន្ទុយវាជាប់មងអស់រយៈពេល ៤ ថ្ងៃមកហើយ ក្រុមអ្នកសង្គ្រោះ មិនទាន់អាចជួយសង្គ្រោះបាននៅឡើយទេ កំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។

មន្ត្រីឆ្មាំទន្លេលោក ដន បាន់ បានឲ្យដឹងថា ត្រីផ្សោតមួយក្បាលនេះ កន្ទុយវាបានជាប់មងតាំងពីថ្ងៃទី ៦ ខែមករា រហូតមកដល់ពេលនេះ ប្រជាសហគមន៍ រួមជាមួយឆ្នាំទន្លេ និងភាគគីឡាវ រួមនិងមន្ត្រីពាក់ព័ន្ធ បានសហការគ្នាចុះរុករក ដែលកន្ទុយរបស់វាជាប់មកបន្លាយវែងដែលវាអាចបង្កឱ្យទាក់ជាប់ឈើ ឬថ្មនៅក្នុងបាតទន្លេប្រឈម នឹងការស្លាប់បើជួយសង្គ្រោះមិនបាន។

លោកបានបន្តឲ្យដឹងទៀតថា ប្រសិនមិនអាចសង្គ្រោះ ដោះមងចេញពីកន្ទុយវាបានទេ វាអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារតែវាមិនអាចចាប់ចំណីបាន សម្រាប់ទ្រទ្រង់រាងកាយវាបានយូរប៉ុណ្ណាទៀតនោះទេ។ លោក ផយ វណ្ណាប្រធានសហគមន៍ទេសចរណ៍ព្រះរំកិលក៏បានបញ្ជាក់ឱ្យដឹងដែរថា ចាប់ពីថ្ងៃដែលវាជាប់មង រហូតមកដល់ថ្ងៃនេះក្រុមការងារ បានចុះតាមរុករករហូត ដើម្បីជួយសង្គ្រោះ យើងឃើញវាហែលតែយើងមិនអាចទៅជិតវាបាន ដើម្បីជួយសង្គ្រោះដោះមងចេញពីកន្ទុយបាន។

លោកបានបន្តឲ្យដឹងទៀតថានៅថ្ងៃទី ១០ មករានេះ ត្រីផ្សោតមួយក្បាលយើងឃើញវាហែល តែយើងគ្មានវិធីទៅជិតជួយបានវាផ្អើល ប្រជាសហគមន៍រួមជាមួយមន្ត្រីឆ្មាំទន្លេ កំពុងស្វែងរកដំណោះស្រាយ ដើម្បីសង្គ្រោះជីវិតត្រីផ្សោតមួយក្បាលនេះបន្តទៀត ក្រែងអាចជួយសង្គ្រោះរស់រានមានជីវិតវិញ។
លោកស្រីសំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា ៖ករណីនេះ លោកតែងតែបានផ្សព្វផ្សាយ ក៏ដូចជាអប់រំដល់ប្រជានេសាទនៅតំបន់នោះ ឲ្យនាំគ្នាជួយអភិរក្ស និងបញ្ឈប់ការដាក់មង នៅតាមតំបន់ហាមឃាត់ តែនេះដោយសារតែខាងភាគីឡាវ នៅជិតតំបន់អន្លង់ផ្សោត ចេះតែលួចដាក់មង ដោយមិនគិតពីផលប៉ះពាល់ដល់ត្រីផ្សោតនៅអន្លង់ នៃទឹកដីជាប់គ្នា។

លោកបន្តថា បញ្ហាប្រឈមនេះលោកបានរាយការណ៍ ទៅមន្ត្រីជំនាញថ្នាក់ជាតិ នៃរដ្ឋបាលជលផល និងជូនដំណឹង ទៅផ្នែកអង្គការ WWS ដើម្បីស្វែងរកដំណោះស្រាយ សង្គ្រោះត្រីផ្សោតមួយក្បាលនេះឲ្យរួចផុត ពីបញ្ហាប្រឈម ដែលបច្ចុប្បន្ន កន្ទុយកំពុងជាប់មង ជាក្តីបារម្ភមួយ និងជាគ្រោះថ្នាក់យ៉ាងធំ ដែលធ្វើឱ្យបាត់បង់ ត្រីផ្សោតនៅតំបន់នោះតែម្ដង។
បច្ចុប្បន្នត្រីផ្សោតមួយក្បាលដែលជាប់មងប្រឈម នឹងគ្រោះថ្នាក់ ក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ យើងឃើញវាហែលទាំងកន្ទុយជាប់មង តែយើងមិនអាចជួយសង្គ្រោះបានកម្លាំងសហគមន៍ រួមជាមួយឆ្មាំទន្លេ មន្ត្រីពាក់ព័ន្ធ រួមទាំងភាគីឡាវផងនោះ កំពុងតែរកវិធីដើម្បីជួយត្រីផ្សោតមួយក្បាលនេះបន្តទៀត តែមិនដឹងថាអាចជួយ ឲ្យរួចផុតពីគ្រោះថ្នាក់បានឬអត់នោះទេ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


